ជីវិតកម្សាន្ដ
តាមពិត Chompoo ធ្លាប់ផ្ដល់បទសម្ភាសន៍ថា នាងទុកចិត្ត Nott ហើយមិនជឿថាស្វាមីក្បត់ចិត្ត
ដោយសារតែមានរឿងចម្រូងចម្រាសទាក់ទងនឹង Nott Visrut ទើបតែពេលនេះ មហាជនជាច្រើនបានបើកកកាយពីសំដីដែល Chompoo ធ្លាប់និយាយថា ទុកចិត្តស្វាមី ឲ្យតម្លៃតែអ្វីដែលខ្លួនមើលឃើញ និងមិនអើពើរាល់ពាក្យចចាមអារ៉ាមលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។

តាមរយៈបទសម្ភាស៍កាលពីឆ្នាំ២០១៦ គូស្នេហ៍ Chompoo-Nott ធ្លាប់ជជែកពីប្រធានបទនៃការនិយាយរឿងជនទីបីម្ដងរួចទៅហើយ។ ពេលនោះអ្នកម្ដាយកូន៣រូបនេះ បានផ្ដល់បទសម្ភាសន៍យ៉ាងរីករាយថា នាងមិនមានភាពតានតឹង ឬថប់បារម្ភអ្វីឡើយ ហើយក៏បាននិយាយថា នាងយកចិត្តទុកដាក់លើអ្វីដែលមាន អ្វីដែលឃើញ មិនឲ្យតម្លៃទៅលើការចុះផ្សាយនៅលើពិភពអនឡាញបច្ចុប្បន្ននេះឡើយ។ ប្រសិនបើមានរឿងរ៉ាវបែបនេះ នាងក៏ថាអត់ដឹងបញ្ចេញយោបល់អ្វីទេ ចាត់ទុកថាជារឿងមួយសម្រាប់មនុស្សដែលយកទៅលេង ដើម្បីកម្សាន្តចិត្តទាំងអស់គ្នាប៉ុណ្ណោះ។

យ៉ាងណាមិញ ពិធីករក៏បានសួរបញ្ជាក់នាងទៀតថា តើទុកចិត្តប្ដីឬអត់? Chompoo ក៏និយាយទាំងសើចសប្បាយជាមួយស្វាមីថា “ដូចដែលខ្ញុំបាននិយាយ ប្រសិនបើអ្នកដឹង នោះនឹងឃើញអ្វីដែលខ្ញុំមាន មើលគ្រួសាររបស់ខ្ញុំ មើលអ្វីដែលស្វាមីបានធ្វើសម្រាប់គ្រួសារ ខ្ញុំមិនដឹងថាត្រូវគិតអ្វីឬចំណាយពេលគិតរឿងទាំងនោះ។ យើងនៅជាមួយអ្វីដែលយើងមាន អក្សរដែលសរសេរលើបណ្ដាញសង្គម គ្រាន់តែជាមតិ។ វាអាស្រ័យលើយើង នូវអ្វីដែលយើងឲ្យតម្លៃ។ ពេលយើងបានអ្វីដែលល្អ គួរសរសើរ ខ្ញុំមិនដឹងថាត្រូវសុំអ្វីទៀតជាមួយជីវិតរបស់ខ្ញុំនោះទេ”។
ទោះយ៉ាងណា នេះគ្រាន់តែជាវីដេអូចាស់ៗដែលគូស្នេហ៍ហៃសូ Chompoo-Nott ធ្លាប់ផ្ដល់បទសម្ភាសន៍កន្លងមកប៉ុណ្ណោះ! ចំពោះរឿងរ៉ាវលម្អិតយ៉ាងណាទៀតនោះ មានតែចាំមើលភាគីម្នាក់ណាចេញមុខបកស្រាយឬពន្យល់លម្អិត ឈប់ឲ្យមហាជនមានការមន្ទិលសង្ស័យបន្តទៀត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងកំពុងល្បីថា ជាស្រីចិញ្ចឹមលួចលាក់របស់ស្វាមី Chompoo ជានរណា?
ចុចអាន៖គ្រូទាយល្បីនៅថៃ ទាយថា ឆ្នាំនេះតារាជួរមុខក្នុងប្រទេស នឹងបែកបាក់ចំណងស្នេហ៍
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


