ព័ត៌មានជាតិ
ខែមករា CDC អនុម័តគម្រោងវិនិយោគចំនួន១០មានទុនជិត១០០លានដុល្លារ ថយចុះជាងឆ្នាំមុន
នៅក្នុងខែមករាឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន១០ មានទុនវិនិយោគចំនួន៩៩,៤លានដុល្លារអាមេរិក បង្កើតការការជូនប្រជាពលរដ្ឋចំនួន១៧១២៩កន្លែង។

ចំនួននេះបើធៀបទៅនឹងខែមករាដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅ មានការថយចុះខណៈខែមករាឆ្នាំ២០២២ CDC អនុម័តគម្រោងវិនិយោគ រហូតដល់ទៅ ២៤ក្រុមហ៊ុនមានទុនវិនិយោគជាង ២២៧៧លានដុល្លារអាមេរិក និងផ្តល់ការងារចំនួន ១៩៩០៥កន្លែង។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គម្រោងវិនិយោគចំនួន១០នៅក្នុងខែមករាឆ្នាំ២០២៣នេះ រួមមាន ១- គម្រោងបង្កើតរោងចក្រផលិតស្បែកជើងនៅខេត្តតាកែវ ក្នុងទុនវិនិយោគ៧,៥លានដុល្លារនិងអាចបង្កើតការងារបានចំនួន ១.៩៣៨កន្លែង។២-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខេត្តកណ្តាល ក្នុងទុនវិនិយោគ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង។៣- គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង កាបូប និងមួក នៅខេត្តកណ្តាល ក្នុងទុនវិនិយោគ៥,១លានដុល្លារនិងអាចបង្កើតការងារបានចំនួន ៨៨៣កន្លែង។

៤. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិក និងសម្ភារៈបរិក្ខារជួសជុល (ដែកស្វាន វីស…) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀងក្នុងទុនវិនិយោគចំនួន ១០លានដុល្លារនិងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។
៥-គម្រោងបង្កើតរោងចក្រផលិតអំពូល អំពូលភ្លើងសូឡា និងបរិក្ខារអគ្គិសនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀងក្នុងទុនវិនិយោគចំនួន ១០លានដុល្លារនិងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។
៦- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ៣៦,៦លានដុល្លារនិងអាចបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។៧- គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូប នៅខេត្តកណ្តាលក្នុងទុនវិនិយោគ៨,៨លានដុល្លារនិងអាចបង្កើតការងារបានចំនួន ២.៩៣០កន្លែង។៨- គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ៥,៤លានដុល្លារនិងអាចបង្កើតការងារបានចំនួន ២.៧១៤កន្លែង។
៩-គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ៥,៤លានដុល្លារនិងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែងនិង១០-គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ៥,២លានដុល្លារនិងអាចបង្កើតការងារបានចំនួន ១.១៣៣កន្លែង។
សូមបញ្ជាក់ថា ឆ្នាំ២០២២កន្លងទៅ CDCបានអនុម័តគម្រោងវិនិយោគចំនួន១៦២ មានទុនវិនិយោគជាង ៣៩២៧ដុល្លារ ដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង ១៤១ ១៩៩កន្លែង៕ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


