Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ទទួល​បានទុនវិនិយោគ​ជាង ​២២២ ​លានដុល្លារ ​នៅ​ក្នុង​ខែមេសា​​

បានផុស

នៅ

កម្ពុជា​ទទួលបាន​គម្រោងវិនិយោគចំនួន ៤២ ​គម្រោង ​ក្នុងទំហំទុនវិនិយោគប្រមាណ ២២២ ​លានដុល្លារ ​នៅក្នុងខែមេសា ​២០២៦ ​និងអាចបង្កើតការងារបាន ២៤ ​ពាន់កន្លែង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងចំណោមគម្រោងវិនិយោគ​ទាំង ៤២ ​មានគម្រោងវិនិយោគចំនួន ២៣ ត្រូវបានចុះបញ្ជីដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ក្នុងទំហំវិនិយោគ ១៥៨ លានដុល្លារ និងបង្កើតការងារបាន ១៨ ពាន់កន្លែង។

​លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​អនុប្រធានទី១ ​មានប្រសាសន៍ថា ​រំហូរវិនិយោគ​នៅកម្ពុជា មាន​វឌ្ឍន​ភាពល្អប្រសើរ ​ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ​បានដើរតួនាទីសំខាន់ ​ក្នុងការទាក់ទាញវិនិយោគ និងជាយន្តការគន្លឹះក្នុងការជំរុញពិពិធកម្ម​ឧស្សា​ហ​កម្ម​នៅកម្ពុជា មុខសញ្ញាវិនិយោគ ក្នុងវិស័យ​ឧស្សា​ហកម្មថ្មីៗ ក្រៅពីវិស័យកាត់ដេរ សម្លៀក​បំពាក់​ ស្បែកជើង និងផលិតផលធ្វើដំណើរ ភាគ​ច្រើន​ប្រមូលផ្ដុំ និងមានសកម្មភាព​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ដូចជា ​ការផ្គុំដំឡើងយានយន្ត គ្រឿង​បង្គុំ​យានយន្ត គ្រឿងអេឡិចត្រូនិក និងអគ្គិ​សនី។

​ចិន​នៅ​តែជា​ប្រភពទុន​ធំជាង​គេ​របស់កម្ពុជា ដែល​មាន​រហូតដល់ ៦៧%។​ គិតចាប់ពីខែមករា ​ដល់ខែមេសា ២០២៦ ​កម្ពុជា​បានអនុម័តគម្រោងវិនិយោគចំនួន ១៨៤ ​ជាមួយ​ទំហំទុន​ប្រមាណជាង ២,៦ ​លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម