Connect with us

សេដ្ឋកិច្ច

CDC ពិនិត្យលើសំណើ​វិនិយោគចំនួន ៧ គម្រោង​មានទុន ៤៥០ លានដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ១៩ ឧសភា ២០២៦ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា លើ​សំ​ណើ​​សុំចុះបញ្ជីគម្រោង​វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង មានទុន​វិនិ​យោគ​​ប្រមាណ ៤៥០ លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៩០០ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំរៀបចំឡើងក្រោមវត្តមាន លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការចូលរួមពីសំណាក់ក្រសួងស្ថាប័ន ពាក់ព័ន្ធជាច្រើន។

គម្រោងវិនិយោគទាំងនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យ ឧស្សាហកម្មចំនួន២គម្រោង៖ រោងចក្របោកគក់ ជ្រលក់​ពណ៌ និងបោះពុម្ភ, សាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ, វិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ រោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេង​សណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៤​គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០មេហ្គាវ៉ាត់/១០០០​មេហ្គាវ៉ាត់ម៉ោង ​(500 MW/1000 MWH), និងអភិវឌ្ឍន៍ស្ថានីយ ផលិតអគ្គិសនីដើរ​ដោយ​ថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់។ គម្រោងវិនិយោគទាំង៧ បោះទីតាំងនៅខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងពោធិ៍សាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម