អាជីព
៣ យ៉ាង ជួយអ្នកបង្កើតលុយទាំងនៅវ័យក្មេង
មនុស្សភាគច្រើនចង់កសាងភាពមានបានសម្រាប់ខ្លួនឯង តាមរយៈការងារឬការរកស៊ីជួញដូរ ជាពិសេសចង់មានលទ្ធភាពជួយជ្រោមជ្រែងគ្រួសារបន្ថែម។ ប៉ុន្តែជាក់ស្ដែងវាមិនមានតថភាពងាយស្រួលសម្រាប់ពួកគេនោះទេ ព្រោះមនុស្សដែលស្ថិតនៅក្នុងវ័យនេះភាគច្រើនមិនទាន់មាន សមត្ថភាព បទពិសោធន៍ និងភាពរឹងមាំគ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះតើត្រូវធ្វើយ៉ាងណាទើបអាចរកស៊ីជោគជ័យទាំងយើងនៅវ័យក្មេងបាន?
១. កំណត់អ្វីដែលមនុស្សចង់បាន
ជាទូទៅ មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះអ្វីដែលខ្លួនត្រូវការជាចាំបាច់នោះទេ ដោយចូលចិត្តធ្វើតាមអារម្មណ៍ ជាងតម្រូវការ។ ដូច្នេះយើងត្រូវដឹងពីអ្វីដែលមនុស្សភាគច្រើនចង់បាន ហើយព្យាយាមក្នុងការស្វែងរកមធ្យោបាយក្នុងការផលិត ឬនាំយករបស់ទាំងអស់នោះទៅឲ្យពួកគេ។ ប្រសិនបើយើងអាចធ្វើបាន លុយនឹងរត់មករកយើងជាក់ជាមិនខាន។

២. ស្គាល់អតិថិជនគោលដៅ
បន្ទាប់ពីយើងដឹងថា មនុស្សភាគច្រើនចង់បានអ្វី ឬកំពុងជួបប្រឈមនឹងបញ្ហាអ្វីហើយ ជំហានបន្ទាប់យើងត្រូវសម្រាំងអតិថិជនគោលដៅ ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែត្រូវការផលិតផល ឬអ្វីដែលយើងផ្ដល់ឲ្យពួកគេទាំងអស់នោះទេ។ យើងត្រូវដឹងថា តើនរណាខ្លះចង់បានផលិតផល ឬសេវាកម្មរបស់យើង? តើពួកគេទាំងនោះនៅទីណា? ប្រសិនបើយើងមិនបានដឹងពីអតិថិជនគោលដៅរបស់យើងទេនោះ វាពិតជាពិបាកណាស់ក្នុងការដំណើរការអាជីវកម្មឬទាញយកប្រាក់ចំណូល។
៣. ដឹងពីរបៀបលក់ឬផ្ដល់សេវា
ក្រោយពេលដែលយើងអាចធ្វើបាននូវ ២ ចំណុចខាងលើ អ្វីដែលយើងត្រូវអនុវត្តបន្ទាប់នោះគឺ ដឹងពីរបៀបលក់ផលិតផលឬសេវាកម្ម ទៅឲ្យអតិថិជន។ បើយើងមិនដឹងពីវិធីលក់ ឬមិនអាចនាំផលិតផល ឬសេវាកម្មទៅឲ្យពួកគេបានទេនោះ យើងក៏មិនអាចបង្កើតលុយបានដែរ៕
ក្រៅពី ៣ យ៉ាងនេះ វាតម្រូវឲ្យយើងប្រឹងប្រែង និងអត់ធ្មត់បន្តិច នោះការងារជួញដូររបស់យើងនឹងចេញផ្លែផ្កាមិនខានឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖អាថ៌កំបាំងធំ៤ ដែលមេដឹកនាំជាច្រើនមិនបានយល់ទាន់ពេលវេលា
ចុចអាន៖៣ចំណុចជាឧបសគ្គក្នុងការបង្កើតយីហោ និងវិធីដើម្បីក្លាយជាម៉ាករឹងមាំអតិថិជនទុកចិត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


