KPT+
រឿង ៥ យ៉ាងអំពីជីវិត មិនគួរយកទៅពាក់ព័ន្ធជាមួយនឹងប្រាក់
លុយពិតជាសំខាន់ តែមានរឿងខ្លះ អ្នកមិនបាច់ខ្វល់ជាមួយលុយនោះទេ។ គេថា “មានលុយ មានអ្វីគ្រប់យ៉ាង”! យ៉ាងណាមិញពាក្យនេះជួនកាលត្រឹមត្រូវមែន ប៉ុន្តែជួនកាលមិនប្រាកដថាត្រូវឡើយ។ រឿងរ៉ាវ ៥ ខាងក្រោម ទោះគ្មានលុយក៏ដោយ ក៏អ្នកអាចបង្កើតវា ដោយមិនចាំបាច់ពាក់ព័ន្ធជាមួយប្រាក់នោះទេ។
១. សេចក្តីស្រលាញ់

ក្តីស្រឡាញ់ មិនអាចយកប្រាក់មកទិញនោះទេ ព្រោះវាជារឿងមនោសញ្ចេតនានិងបេះដូង។ ក្តីស្រឡាញ់ពិតមិនត្រូវការប្រាក់ទេ វាត្រូវការតែភាពស្មោះត្រង់ប៉ុណ្ណោះ លើកលែងក្ដីស្រឡាញ់នោះជារបស់ក្លែងក្លាយ។ ដូច្នេះកុំយកប្រាក់មកពាក់ព័ន្ធនឹងក្តីស្រលាញ់ ព្រោះវាមិនមែនទំនិញសម្រាប់ទិញដូរឡើយ។
២. ការលើកទឹកចិត្ត

បង្កើតលទ្ធផលការងារល្អ មិនមែនមកពីតែពីប្រាក់មួយមុខនោះទេ។ វាបានមកពីការលើកទឹកចិត្ត ហើយការលើកទឹកចិត្តក៏ចាំបាច់ប្រើតែប្រាក់ដែរ។ ជាញឹកញាប់ការលើកទឹកចិត្តដល់មនុស្សជុំវិញដែលជួបបញ្ហា ឬបុគ្គលិកឱ្យខិតខំធ្វការ កើតឡើងដោយពាក្យសម្ដីនិងកាយវិការខ្វាយខ្វល់ពីគ្នា។
៣. ភាពជោគជ័យ

ការយកប្រាក់ទៅប្រៀបធៀបជាមួយអ្នកដទៃថាមនុស្សម្នាក់ជោគជ័យជាងមនុស្សម្នាក់ទៀត ជារឿងខុសទាំងស្រុង។ វាជាការគិតមិនត្រឹមត្រូវ ព្រោះជោគជ័យឬបរាជ័យ មិនមែនយកប្រាក់មកវាស់នោះទេ។ មានរឿងច្រើនណាស់ ដែលលុយមិនអាចវាស់វែងបាន។
៤. សុភមង្គល

ប្រាកដណាស់ មានលុយនឹងមានសុភមង្គល តែមានសុភមង្គលមិនមែនសុទ្ធតែមកពីលុយឡើយ។ តាមពិតទៅសុភមង្គលរមែងកើតឡើងពីចិត្ត និងការយោគយល់អធ្យាស្រ័យពីសមាជិកក្នុងផ្ទះឬក្នុងចំណោមមិត្តភក្តិ។ លុយអាចទិញវីឡាស្កឹមស្កៃ ឡានទំនើប ទូរសព្ទថ្មី តែលុយមិនអាចទិញសុភមង្គលពីនរណានោះទេ។
៥. សុខភាពល្អ

មានលុយ អាចទិញអាហារល្អ ម្ហូបថ្លៃ តែបើចង់បានសុខភាពល្អ លុះណាតែអ្នកចេះថែខ្លួន។ លើលោកនេះ មានសេដ្ឋីប៉ុន្មាននាក់ដែលអាចយកប្រាក់វាល់លានរបស់ខ្លួនទៅទិញសុខភាព កុំឱ្យឈឺ? គ្មានទេ! ដូច្នេះលុយនិងសុខភាព មិនអាចយកមកផ្ដោះប្ដូរគ្នាឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


