KPT+
មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា
លោក Goldman ជាម្ចាស់ក្រុមហ៊ុនវិនិយោគ និងសេវាកម្មហិរញ្ញវត្ថុអាមេរិក និយាយថា កត្តាហិរញ្ញវត្ថុ ៤ យ៉ាងអាចទាញទម្លាក់ទំនាក់ទំនងរបស់ដៃគូឱ្យខ្ញែកគ្នាបានយ៉ាងងាយស្រួល ៖
១. មិនព្រមចែកគ្នាចំណាយ

លោក Goldman មានប្រសាសន៍ថា ប្រាក់ជាបុព្វហេតុឈានមុខគេមួយនៃភាពមិនចុះសម្រុងគ្នារវាងទំនាក់ទំនងរបស់ដៃគូ។ លោកថា ដៃគូអាចបង្កជម្លោះដោយសារទំនាស់ពាក្យសំដី រឿងតិចតួច ប៉ុន្តែចំណុចពិសេសទាក់ទងនឹងការចំណាយរួមគ្នា ដោយអ្នកម្ខាងរំពឹងម្ខាងទៀតឲ្យចំណាយជំនួសខ្លួនជានិច្ច។
ដំណោះស្រាយគឺត្រូវសសម្របសម្រួល ហើយកុំចេះតែឲ្យដៃគូមិនសប្បាយចិត្តចំពោះការចេញលុយតែម្នាក់ឯង ទាំងដែលយើងក៏ជាអ្នកចាយវាយដែរ។
២. មិនរំលែកទុក្ខលំបាករួមគ្នា

ហេតុអ្វីជុំវិញពិភពលោក តែងតែមានមនុស្សដែលទើបតែរៀបការរួច ហើយលែងលះគ្នាវិញ ឬដៃគូស្នេហាបែកបាក់គ្នា? នេះក៏ដោយសារតែភាពមិនចុះសម្រុង មិនរំលែកទុក្ខលំបាករួមគ្នា ចូលចិត្តយកល្អតែខ្លួនឯង។
លោក Goldman ណែនាំឱ្យនិយាយជាមួយដៃគូពីការចូលរួមជួយគ្នាទៅវិញទៅមក មិនថាជារូបិយវត្ថុ ឬទិញផ្ទះ ឬជួសជុលផ្ទះក៏ដោយ។
៣. មិនដោះស្រាយបំណុលរួមគ្នា

រឿងនេះអាចគ្រប់គ្រងបានដរាបណាអ្នកទាំងពីរពិភាក្សាវាតាំងពីដំបូង មុនពេលចាប់ផ្ដើមកាន់តែធ្ងន់ធ្ងរ។ ដូចគ្នានេះផងដែរ យើងត្រូវនិយាយពីរបៀបចំណាយសម្រាប់គ្រប់រឿងទាំងអស់មិនថា ម្ហូបអាហារ សម្ភារ ឬបង់រំលស់។ល។
ប្រសិនបើដៃគូទាំងពីរមិនយល់ព្រមដោះស្រាយលើបំណុលរួមគ្នាទេ នោះមនោសញ្ចេតនាស្នេហារវាងអ្នកទាំងពីរ អាចនឹងឈានទៅរកបែកបាក់ ព្រោះតែប្រាក់វ័ន្តក។
៤. ចូលចិត្តចំណាយពេលវិនិច្ឆ័យដៃគូ

ចុងក្រោយលោក Goldman បន្ថែមទៀតថា ដៃគូមិនមែននិយាយពីម្នាក់ក្នុងចំណោមអ្នកទាំងពីរថា នរណាជាមនុស្សល្អជាងឬមានតម្លៃជាងនោះទេ។ បញ្ហានេះគឺថា ដៃគូត្រូវស្វែងយល់ពីទស្សនៈរបស់ដៃគូម្នាក់ទៀត និងការយល់ចិត្តគ្នា ។
ជួនកាលអ្នកទាំងពីរអាចមានទម្លាប់ហិរញ្ញវត្ថុខុសគ្នាទាំងស្រុង។ ម្នាក់អាចមានទំនោរចំណាយច្រើន រីឯអ្នកផ្សេងទៀតចូលចិត្តសន្សំ។ ទោះបីពួកគេជាអ្វីក៏ដោយ ចូរដោះស្រាយបញ្ហាដោយគ្មានការវិនិច្ឆ័យគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ សុខភាពផ្លូវចិត្ភរបស់បុរសងាយប៉ះពាល់ខ្លាំង ទោះបីជាមិនសូវបង្ហាញចេញ
ចុចអាន៖ ទស្សនៈអំពី សង្សារនិងអាពាហ៍ពិពាហ៍ ឬការរួមរស់មុនរៀបការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


