៣ចំណុច​ជា​ឧបសគ្គ​ក្នុង​ការ​បង្កើត​យីហោ ​និង​វិធី​ដើម្បី​ក្លាយ​ជាម៉ាក​រឹងមាំ​អតិថិជន​ទុកចិត្ត – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

៣ចំណុច​ជា​ឧបសគ្គ​ក្នុង​ការ​បង្កើត​យីហោ ​និង​វិធី​ដើម្បី​ក្លាយ​ជាម៉ាក​រឹងមាំ​អតិថិជន​ទុកចិត្ត

Published

on

ការ​ប្រកួតប្រជែង​នៃ​ផ្នែក​អាជីវកម្ម​គឺ​ពិតជា​តានតឹង​ខ្លាំង​ណាស់ ​ហើយ​យើង​មិន​ប្រាកដជា​ត្រូវ​ចាប់ផ្ដើម​កន្លែង​ណា​មុន​នោះ​ទេ។ បញ្ហា​ប្រឈម​ធំ​បំផុត​នោះ​គឺ ​ត្រូវ​ផ្ដោត​លើ​យីហោ​របស់​យើង ​ប្រសិន​បើ​ចង់​យកឈ្នះ​ចិត្ត​អតិថិជន។ ដូច្នេះ​តើ​អ្វី​ទៅជា​ចំណុច​គ្រោះថ្នាក់​របស់​យើង​នៅ​ពេល​ដែល​និយាយ​អំពី​ការ​កសាង​ម៉ាក​យីហោ​ដែល​អតិថិជន​ចងចាំ​មិន​ភ្លេច។

នេះ​គឺ​ជា​ចំណុច​សំខាន់ៗ​ចំនួន ៣ដែល Kpt Plus ចង់​បង្ហាញ​ប្រាប់​ពី​ឧបសគ្គ​និង​វិធី​ដែល​អាច​យក​ឈ្នះ​លើ​វា​បាន។

១. ផ្ដោត​លើ​ភាព​ស្មុគស្មាញ​នៃ​យីហោ​ផ្ទាល់ខ្លួន

យីហោ​មិនមែន​ជា​ឡូហ្គោ​ពុម្ព​អក្សរ​ផ្ទាល់ខ្លួន​ឬ​ផ្ទាំង​ដែល​លាយ​ពណ៌​ទេ ទាំងនេះ​គ្រាន់​តែ​ជា​ការ​មើល​ឃើញ​ជ្រុង​មួយ​តែ​ប៉ុណ្ណោះ។ មាន​ការ​យល់​ច្រឡំ​ដ៏​ធំ​មួយ​ពី​ការ​កសាង​យីហោ ​គឺ​គ្រាន់​តែ​ដាក់​ឡូហ្គោ​​ហើយ​គឺ​ចប់។

មុន​បង្កើត​យីហោ​ផ្ទាល់ខ្លួន​  អ្វី​ដែល​គួរ​ចងចាំ​មុន​ចាប់ផ្ដើម​ត្រូវ​ដាក់​សំណួរ​មួយ​ចំពោះ​ខ្លួនឯង ដើម្បី​ជួយ​ឱ្យ​អ្នក​មាន​គំនិត​និង​យុទ្ធសាស្ត្រ​ដែល​បាន​រៀបចំ​។ ក្នុង​នាម​ជា​អាជីវកម្ម​ថ្មី (ឬ​ពង្រីក​អាជីវកម្ម) ត្រូវ​ស្គាល់​តម្លៃ​និង​ជំនឿ​នៃ​ស្នូល​របស់​អ្នក​ជា​មុន​សិន។

នៅ​ពេល​ដែល​អ្នក​បាន​រក​ឃើញ​នូវ​អ្វី​ដែល​ជំរុញ​អាជីវកម្ម​របស់​អ្នក​ នោះ​អាច​បង្កើត​ឬ​រចនា​តាមរយៈបទពិសោធន៍ដោយ​ផ្ដោត​ទៅ​លើ​ស្នូល​នៃ​ម៉ាក​យីហោ​របស់​អ្នក។ អ្វី​ដែល​មនុស្ស​មើល​ឃើញ មុន​គេ​គឺ​ឡូហ្គោ​ពណ៌​និង​ការ​រចនា​​ជា​ចំណុច​តែ​មួយ​គត់​សម្រាប់​ពិសោធន៍​យីហោ​ដំបូង​របស់​អ្នក។ វិធី​ដែល​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ទិញ​​ ពាក្យ​ដែល​អ្នក​ជ្រើសរើស ​និង​សំឡេង​ដែល​អ្នក​បង្ហាញ ​គឺ​ជា​សមាសធាតុ​ទាំងអស់​នៃ​ម៉ាក​យីហោ​របស់​អ្នក​ដូចគ្នា។

២. សម្លឹង​មើល​ការ​ប្រកួតប្រជែង

ប្រសិន​បើ​អ្នក​កំពុង​គិត​អំពី​វិធី​ចង់​ធ្វើ​ដូច Apple ឬ Nike គឺ​ពិបាក​បន្តិច​ហើយ​ ព្រោះ​គេ​មាន​កាលវិភាគ​ទីផ្សារ​និង​យុទ្ធសាស្ត្រ​របស់​គេ។ តែ​បើ​អ្នក​ចង់​ធ្វើ​ឱ្យ​ខុស​គ្នា​ក្នុង​ការ​ប្រកួតប្រជែង​ដោយ​មាន​ចក្ខុវិស័យ​សម្រាប់​ការ​ច្នៃប្រឌិត​របស់​ខ្លួន​ឯង ​ត្រូវ​គិត​ឲ្យ​ច្បាស់។ កុំ​គ្រាន់​តែ​ចង់​បាន​ដោយ​ការ​ងប់ងុល​ឬ​គ្រាន់តែក្លាយ​ជា​កីឡាករ​មួយ​រូប​ត្រូវ​រៀន​ធ្វើ​ឱ្យ​ហ្គេម​ក្លាយ​ជា​​របស់​អ្នក។ ប្រើ​ចំណេះដឹង​របស់​អ្នក​ប្រកួតប្រជែង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។ ជំនួស​ឱ្យ​ការ​ចម្លង​តាម​គេ​ពី​របៀប​ដែល​ពួកគេ​បាន​ដើរ​មុន​យើង​សូម​សួរ​ខ្លួនឯង​ថា​ហេតុអ្វី​បាន​ជា​ជោគជ័យ​តែង​ស្ថិត​លើ​ដៃ​របស់​ពួកគេ។តើ​មាន​គោលការណ៍​អ្វី​នៅ​ពីក្រោយ​ការ​អនុវត្ត​ល្អ​បំផុត​របស់​ពួកគេ?

នៅ​ពេល​ដែល​អ្នក​បាន​រក​ឃើញ​ចំណុច​សំខាន់ៗ​នៃ​យុទ្ធសាស្ត្រ​យីហោ​របស់​ពួកគេ​សូម​សម្រប​ខ្លួន​វា​ទៅ​នឹង​ការ​អនុវត្ត​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក​និង​បន្ថែម​លក្ខណៈ​ផ្ទាល់ខ្លួនអ្វីដែលជារបស់យើង អ្វី​ដែល​ធ្វើ​ឱ្យ​យើងប្លែក។ ស្រាវជ្រាវ​មើល​ថា​តើ​ចំណុច​ខ្សោយ​និង​ចំណុច​ខ្លាំង​របស់​គូ​ប្រកួតប្រជែង​យើង​មាន​អ្វីខ្លះ? ដើម្បី​ងាយស្រួល​ចាប់ផ្ដើម​អនុវត្ត​លើ​អាជីវកម្ម​របស់​យើង។

៣. កង្វះ​ការ​វិនិយោគ

សម្រាប់​អាជីវកម្ម​ថ្មី ​ថ្លៃដើម​នៃ​យីហោ​និង​ទីផ្សារ​អាច​នឹង​លើសលប់​ នេះ​ជា​ការ​ពិត ជា​ពិសេស​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ដែល​ផ្ដោត​លើ​ការ​ទទួល​បាន​ផល​ចំណេញ​ក្នុង​រយៈ​ពេល​ខ្លី។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ស្លាក​យីហោ​​ដែលមាន​អតិថិជន​ស្គាល់​ច្រើន​អាច​ជា​វិធី​ងាយស្រួល​បំផុត​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម។

យើង​ទាំងអស់​គ្នា​ដឹង​ថា​ចង់​កសាង​យីហោ​មួយ​គឺ​ត្រូវ​ការ​ពេលវេលា​រហូត​ដល់រាប់​ឆ្នាំ ​ប៉ុន្តែ​វា​ត្រូវ​ការ​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ សម្រាប់​ឲ្យ​អតិថិជន​បាន​ដឹង​ថា​អ្នក​មាន​យីហោ​ថោក​គ្មាន​សុវត្ថិភាព​សម្រាប់​ពួកគេ។

នៅ​ពេល​ដែល​អ្នក​ពិតជា​ស្រលាញ់​និង​គោរព​នូវ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ​ អ្នក​នឹង​ទទួល​បាន​មក​វិញ​នូវ​ជំហាន​ជោគជ័យ​ ហើយ​ហានិភ័យ​សម្រាប់​យីហោ​អាជីវកម្ម​គឺ​មាន​តិចតួច។

អ្វី​ដែល​អ្នក​ដាក់​គឺ​ជា​អ្វី​ដែល​អ្នក​នឹង​ទទួល​បាន​ដែរ​ ហើយ​វា​នឹង​បង្ហាញ​យ៉ាង​ច្បាស់​ប្រសិនបើ​អ្នក​កំពុង​ផ្ដល់​ប្រាក់ខែ​ដល់​បុគ្គលិក​របស់​អ្នក។

នៅ​ពេល​បង្កើត​យីហោ​ដែល​ធ្វើ​អឲ្យអតិថិជន​ចងចាំ​ពី​អ្នក ​គឺ​មិន​អាច​ប្រើ​ផ្លូវ​កាត់​បានទេ។ អ្នក​ត្រូវ​តែ​រត់​ការ​លើ​ឯកសារ​និង​អត្តសញ្ញាណ​យីហោ​របស់​អ្នក​ទៅ​គ្រប់​ផ្នែក​នៃ​អាជីវកម្ម​របស់​អ្នក ​ប្រសិនបើ​អ្នក​ចង់​ឲ្យ​វា​ក្លាយ​ជា​រឹងមាំ​ទៅ​ថ្ងៃ​អនាគត ​នេះជាការវិនិយោគដ៏ធំចម្បង។

វា​ជា​អ្វី​ដែល​មនុស្ស​នឹង​ចងចាំ​អំពី​យីហោរបស់អ្នក ​នៅ​ពេល​អ្នក​បាន​រកស៊ី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

​កេរ្តិ៍តំណែល យុទ្ធសាស្ត្រ​ទីផ្សារ​ផលិតផល​និង​ទំហំ​ក្រុមហ៊ុន​អាច​ផ្លាស់ប្ដូរ​ ប៉ុន្តែ​យីហោ​របស់​អ្នក​គឺនឹងនៅជា​រៀង​រហូតតទៅ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ៥ គន្លឹះ​ដើម្បី​កែលម្អ​​​យុទ្ធសាស្ត្រ​ទីផ្សារ​អាជីវកម្ម​ជោគជ័យ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services