KPT+
ហេតុអ្វីការសិក្សាអំពី«លុយ»ជាមេរៀនសំខាន់?
ចំណេះអំពីលុយ (How does the money work? ) ជាអ្វីដែលយើងភាគច្រើនខ្វះចន្លោះ។ ការយល់ដឹងជាមូលដ្ឋានអំពីលុយមិនសូវបាននិយាយនៅសាលាទេ ពិសេសពីជំនាន់មុនៗ។ យើងរៀនពីរឿងផ្សេង រួមមាន វិទ្យាសាស្ត្រ ភូមិសាស្ត្រ ឬប្រវត្តិសាស្ត្រ។ល។
តាមពិតទៅ មានទិដ្ឋភាពហិរញ្ញវត្ថុជាច្រើន ដែលពិតជាមានប្រយោជន៍ក្នុងការរៀនសូត្រ ដើម្បីឲ្យចេះរបៀបរក្សាតុល្យភាពនៃចំណូលនិងចំណាយ ។

ការចេះសន្សំប្រាក់ ជារឿងចាំបាច់សម្រាប់ធានា ជីវិតនៅក្រោយការចូលនិវត្តន៍ និងចេះរកឱកាសវិនិយោគបង្កើនចំនួនប្រាក់។ ដោយសារខ្វះរឿងនេះមនុស្សជាច្រើនក្នុងប្រទេសយើងនៅតែពឹងពាក់កូនចៅពេលខ្លួនចូលជរា។
ឥឡូវនេះជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-១៩) បានបង្កើតជាឧបសគ្គ តែក៏ក្លាយជាមេរៀនដល់យើង «អំពីលុយ»។ វិបត្តិអត់ការងារ និងគ្មានចំណូលបានបង្រៀនយើង ឲ្យចេះដឹងគុណចំពោះអ្វីៗដែលយើងកំពុងមាន ឬស្ដាយឱកាសកាលពីពេលមុន។ ប្រសិនបើយើងមានសំណាងក្នុងការបន្តមានចំណូល មានការងារពីផ្ទះ ទទួលបានប្រាក់ផ្គត់ផ្គង់ទៀងទាត់ ដែលមនុស្សជាច្រើន បានបាត់បង់ភ្លាមៗហើយរើខ្លួនមិនចង់រួច ជាមួយការផ្លាស់ប្ដូរគំហុកពេក យើងគួរចាប់ផ្ដើមចេះសន្សំ។
ក្រឡេកមកមើលប្រវត្តិសាស្រ្តនានា ដែលបានបន្សល់នូវមេរៀននៃក្បួនសន្សំសំចៃ និងភាពប៉ិនប្រសប់ក្នុងការប្រើលុយ អំឡុងពេលរបត់សេដ្ឋកិច្ចសំខាន់ៗ ដូចជាសង្គ្រាមលោកលើក ឬមហាវិបត្តិសេដ្ឋកិច្ចនានា ។ ប្រជាជនរៀនធ្វើម្ហូបដោយខ្លួនឯង ប្រើខោអាវតគ្នា ឬស្នាក់នៅជិតៗផ្សារ សាលារៀន តើបន្ថយរាល់ការចំណាយ។ល។ ទាំងនេះ កើតឡើងពីរបៀបគិតនិងមិនបណ្តោយខ្លួនតាមយថកម្ម ហើយខាងក្រោមនេះជារបៀប២យ៉ាងធំៗនៃការប្រើប្រាស់លុយ៖
១ មានផែនការសម្រាប់គ្រាអាសន្ន
ពិចារណាសុភាសិតសតែងតែនិយាយថា ភាពអាសន្នអាចកើតឡើងគ្រប់ពេល។ អ្នកជំនាញជាច្រើនបានផ្ដល់អនុសាសន៍ឲ្យចំណាយប្រាក់សម្រាប់ការរស់នៅរយៈពេល ៣ ទៅ ៦ ខែទៅមុខ ទុកបង្កា ជីវិតហ៊ឺហាគ្មានលុយសល់ជាជីវិតគ្មានផែនការច្បាស់លាស់។ កសាងមូលនិធិ(សន្សំ)ប្រភេទទុកសាគួរពេលបន្ទាន់ប្រឆាំងនឹងការគិតដែលថា បញ្ហាហិរញ្ញវត្ថុដែលយើងកំពុងប្រឈមនាពេលបច្ចុប្បន្ន មានសារៈសំខាន់ជាងការសន្សំសម្រាប់ពេលក្រោយដែលមិនទាន់មកដល់។ យើងភាគច្រើនកំពុងដូរមកហូបចុកបីពេល និងចំអិនអាហារនៅផ្ទះ ថែមទាំងរៀនកាត់សក់ សំអាតក្រចកដោយខ្លួនឯងទៀតផង។ ការចេះរស់នៅសាមញ្ញ និងចេះការងារបន្ទាប់បន្សំនេះនឹងជួយយើងឲ្យទទួលបានការចំណេញពេលវេលា សន្សំថវិកា ថាមពលនិងកាត់បន្ថយការបារម្ភ។

២ ចេះបែងចែករវាងការចំណាយតាម តំរូវការចាំបាច់ ឬតាមចិត្តចង់បាន
ប្រសិនបើកំពុងប្រឈមមុខនឹងកង្វះខាតសាច់ប្រាក់ក្នុងកំឡុងពេលនេះ ឬមិនប្រាកដប្រជានិងអារម្មណ៍ព្រួយបារម្ភចំពោះចក្ខុវិស័យហិរញ្ញវត្ថុនាពេលអនាគត នេះជាពេលធ្វើការសំរេចចិត្តតឹងតែង មុនពេលទិញអ្វីមួយថា “តើពិតជាត្រូវការវាឬអាចជាការចង់បាន? តម្រូវការរបស់យើងចាំបាច់មាន ដូចជាចំណីអាហារ ទីជម្រកនិងការដឹកជញ្ជូន។ ចំណែករបស់ដែលយើងភាគច្រើនចង់បាន គឺត្រូវការដូចជាសំលៀកបំពាក់ថ្មីៗ អាចថ្លៃ ៗ ឡូយៗ ការកម្សាន្តឬការតុបតែង។ ជាការពិតយើងមិនអាចមានជីវិតមួយដេលមិនព្រមបំពេញចិត្តនូវអ្វីដែលយើងចង់បានទេតេមើលកាលៈទេសៈ។ យើងចង់រីករាយនឹងជីវិតប៉ុន្តែការចំណាយចាំបាច់គួរតែផ្អែកលើអ្វីដែលយើងអាចហើយដាក់អទិភាពវានៅបន្ទាប់ពីតម្រូវការ ចំណែកនិងប្រាក់សន្សំត្រូវជាអទិភាព។
លុយជាបញ្ហាដ៏ធំមួយ។ មនុស្សជឿថា លុយអាចដោះស្រាយបានសឹងគ្រប់បញ្ហាដែលគេប្រឈម។ មនុស្សចេះស្គាល់លុយចេះពិបាកចិត្ត និងចេះតូចចិត្ត។ អ្នកដែលស្គាល់ពីចលនារបស់លុយរមែងជោគជ័យក្នុងការបង្កើតលុយចុះហេតុអ្វីបានជានៅសាលាមិនបានបង្រៀនពីរបៀបដែលប្រើលុយឬរកលុយមករក្សាឱ្យមានប្រសិទ្ធភាព? សំនួរជាច្រើនដែលមនុស្សខ្លះរៀនចប់ខ្ពង់ខ្ពស់នៅតែគិតមិនយល់មានដូចជាសំនួរថាហេតុអ្វីបានជាមនុស្សខ្លះរកចំណូលបានច្រើនជាងអ្នកដទៃពេលមានម្ភៃបួនម៉ោងដូចគ្នា ឋានៈស្មើគ្នា និងសញ្ញាប័ត្រដូចគ្នា?
មុខវិជ្ជាណែនាំអំពីសេដ្ឋកិច្ចក៏មិនប្រាកដថា បង្រៀនពីវិធីធ្វើចលនាលុយប្រកបដោយប្រសិទ្ធិភាពនោះដែរ៕
អត្ថបទ៖លីណា
ចុចអាន៖ទាល់តែមានលុយច្រើន ទើបហៅថា «ជោគជ័យ» ?
ចុចអាន៖ចេះគិត ចេះចាយ ចេះសន្សំ ដូចខាងក្រោមនេះ អ្នកនឹងក្លាយជាអ្នកមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


