ជីវិតកម្សាន្ដ
តារាសម្ដែងជួរមុខកូរ៉េ Lee Seung Gi ប្រកាសរៀបការ ក្រោយទាក់ទងគ្នាជិត ៣ឆ្នាំ
អ្នកគាំទ្រពេញអាស៊ី មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាសម្ដែងដ៏ល្បីរបស់កូរ៉េខាងត្បូង Lee Seung Gi បានប្រកាសរៀបការជាមួយមិត្តស្រី ក្នុងរយៈពេលពីរខែខាងមុខនេះ ក្រោយពេលពួកគេទាក់ទងគ្នាជិត ៣ឆ្នាំ។

តាមរយៈសារដែលបង្ហោះនៅលើបណ្ដាញ Instagram តួឯកប្រុសរឿង អ៊ូខុង រូបនេះ បានទម្លាយថា លោកសម្រេចចិត្តបញ្ចប់ជីវិតនៅលីវ ដោយនឹងចំណាយពេលជីវិតគូជាមួយ Lee Da In ដែលជាមិត្តស្រីរបស់លោក ចាប់ពីដើមខែមេសាតទៅ។

លោកបន្តទៀតថា “ខ្ញុំបានសុំនាងរៀបការ ហើយនាងក៏យល់ព្រម។ ពិធីរៀបការពួកយើងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមេសា ២០២៣។ ពេលនេះខ្ញុំមានអ្នកទទួលខុសត្រូវហើយ ហើយខ្ញុំចង់ចែករំលែកដំណឹងល្អនេះដល់អ្នករាល់គ្នាដោយផ្ទាល់។” ក្នុងសារដ៏វែងអន្លាយ Lee Seung Gi បន្ថែមថា Lee Da In ជាមនុស្សដែលគួរឱ្យស្រឡាញ់ កក់ក្តៅ និងជាមនុស្សដែលលោកចង់នៅក្បែរជារៀងរហូត។

គួររំលឹកថា ស្នេហារបស់ Lee Seung Gi និង Lee Da In ចាប់ផ្តើមទាក់ទងគ្នានៅចុងឆ្នាំ២០២០ ដោយផ្តើមចេញពីមិត្តភាព រហូតដល់ពួកគេក្លាយជាគូស្នេហ៍ជាផ្លូវការ នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ ហើយប្រកាសរៀបការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចៀវៃ ខឹងសម្បារប្រព័ន្ធផ្សព្វផ្សាយដែលយករូបកូនស្រីបង្ហោះជាសាធារណៈ
ចុចអាន៖ បវរកញ្ញា អ៊ីងហ្វា ម្ចាស់មកុដ Miss Grand ថៃ ប្រកាសបរិច្ចាគសរីរាង្គ ក្រោយពេលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


