ជីវិតកម្សាន្ដ
បវរកញ្ញា អ៊ីងហ្វា ម្ចាស់មកុដ Miss Grand ថៃ ប្រកាសបរិច្ចាគសរីរាង្គ ក្រោយពេលស្លាប់
បវរកញ្ញា អ៊ីងហ្វា វ៉ារ៉ាហា (Engfa Wahara) ម្ចាស់ជយលាភីរងទី១ កម្មវិធី Miss Grand International 2022 ប្រកាសបរិច្ចាគសរីរាង្គ បន្ទាប់ពីនាងទទទួលមរណភាព ដែលទង្វើនេះធ្វើឱ្យនាងទទួលបានការកោតសរសើរ និងការគាំទ្រយ៉ាងពេញទំហឹងពីបណ្ដាជនរាប់លាននាក់។

ម្ចាស់មកុដ Miss Grand Thailand 2022 បវរកញ្ញា អ៊ីងហ្វា ទម្លាយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា នាងបានចុះឈ្មោះបរិច្ចាគសរីរាង្គ ក្រោយមរណភាពរបស់នាង ដើម្បីជួយដល់អ្នកជំងឺដែលត្រូវការការវះកាត់ប្ដូរសរីរាង្គ។ ការប្រកាសរបស់ អ៊ីងហ្វា បានធ្វើឱ្យសាធារណជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគ្រប់គ្នាពិតជាស្ញប់ស្ញែងជាទីបំផុត ដោយសារទង្វើរបស់នាង ជាទង្វើដ៏ថ្លៃថ្លា និងពោរពេញដោយមនុស្សធម៌។

យ៉ាងណាមិញ ក្នុងនោះនៅមានមតិផ្ទុយគ្នាមួយចំនួនជុំវិញការបរិច្ចាគសរីរាង្គរបស់ អ៊ីងហ្វា ផងដែរ។ មហាជនជាច្រើនសម្តែងការងឿងឆ្ងល់ នៅពេលដែលម្ចាស់ជយលាភីរងទី១រូបនេះ មិនបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីការបរិច្ចាគសរីរាង្គដល់សាធារណជនបានឃើញឡើយ ខណៈការប្រកាសមានត្រឹមពាក្យសម្ដីប៉ុណ្ណោះ។

ទោះយ៉ាងណា បន្ទាប់ពីប្រកាសដំណឹងភ្លាម បវរកញ្ញាវ័យ ២៥ឆ្នាំរូបនេះ ទទួលបានការសរសើរ និងមតិវិជ្ជមានជាច្រើនពីសង្គមអនឡាញ ដោយសារតែការបរិច្ចាគសរីរាង្គបែបនេះ ពិតជាកម្រមានមនុស្សហ៊ានធ្វើណាស់៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ដាប់បទនេះហើយ ទើបដឹងថា Engfa ចេះច្រៀងពីរោះប៉ុនណា (មានវីដេអូ)
ចុចអាន៖ ប្រឡូកសិល្បៈ ២៦ឆ្នាំ កំពូលតារាស្រី Aum Pachayapa នៅសល់ទ្រព្យសម្បត្តិប៉ុន្មានក្នុងដៃ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


