ព័ត៌មានជាតិ
ចង់ដឹងទេតើមានសាលាប៉ុន្មាន ដែលមិនទាន់បានចូលរៀននៅឆ្នាំសិក្សាថ្មីនេះ?
ភ្នំពេញ ៖ ទោះបីជាក្រសួងអប់រំយុវជននិងកីឡាបានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០ ២០២១កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០ ២១ក៏ដោយក៏មានសាលាចំនួន៤៤នៅរាជធានីខេត្តចំនួន៨នៅទូទាំងប្រទេសនៅមិនទាន់អាចបើកទ្វារទទួលសិស្សឲ្យចូលរៀននៅឡើ យទេដោយសារសាលាទាំងនោះជាប់ជាមណ្ឌលធ្វើចត្តាឡីស័ក។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងនៅរសៀលថ្ងៃទី១២មករានេះថាសាលាចំនួន៤៤ ដែលជាប់ជាមណ្ឌលចត្តាឡីស័កនោះ មាន១សាលានៅរាជធានីភ្នំពេញខេត្តបន្ទាយមានជ័យមាន៩សាលាក្នុងនោះសាលាបឋមសិក្សា១ និងវិទ្យាល័យ៨សាលា។
ខេត្តបាត់ដំបងមាន១១សាលា ក្នុងនោះអនុវិទ្យាល័យ៤សាលានិងវិទ្យាល័យ៧សាលា។ខេត្តកណ្តាលមាន៧សាលា ក្នុងនោះអនុវិទ្យាល័យ១និងវិទ្យាល័យ៦។ ខេត្តសៀមរាបមាន៣ក្នុងនោះសាលាបឋមសិក្សា១ អនុវិទ្យាល័យ១និងសាលាគរុកោលស្យ១។ ខេត្តឧត្តរមានជ័យមាន១០សាលា ក្នុងនោះសាលាបឋមសិក្សា២ អនុវិទ្យាល័យ១និងវិទ្យាល័យចំនួន៧និងខេត្តត្បូងឃ្មុំមាន១វិទ្យាល័យ។

លោកបានបន្តថា ទោះបីជាសាលាទាំងនោះជាប់ជាមណ្ឌលចត្តាឡីស័កក៏បវេសនកាលឆ្នាំសិក្សាថ្មីនេះនៅតែដំណើរការចុះឈ្មោះសិស្សចូលរៀនជាធម្មតា ដោយសាលារៀនដែលមានសិស្សតិចបានផ្ញើសិស្សឲ្យរៀននៅសាលាផ្សេងដែលមានទីតាំងនៅក្បែរៗនោះហើយសាលារៀនដែលមានសិស្សច្រើន ត្រូវបានរៀបចំឱ្យរៀនតាមបណ្តុំតូចៗ និងរៀនតាមអនឡាញ។ចំណែកសាលាខ្លះទៀតក្រសួងបានអនុញ្ញាតឲ្យប្រើប្រាស់ផ្ទះនាយក នាយករង ឬផ្ទះគ្រូបង្រៀនដែលនៅជិតដើម្បីចុះឈ្មោះសិស្ស។
បច្ចុប្បន្ននេះកម្ពុជា មានគ្រឹះស្ថានមត្តេយ្យសិក្សា គ្រឹះស្ថានសិក្សាចំណេះទូទៅនិងគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជនមានប្រមាណ ១៨១២៥កន្លែងដោយមានសិស្សនិស្សិតសរុបប្រមាណជិត៤លាននាក់។
ក្នុងចំណោមសាលាទាំងនោះសាលាមត្តេយ្យសិក្សាសហគមន៍មាន ៣ពាន់កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣,៥០០និងគ្រឹះស្ថានសិក្សាឯកជន ១,៥០០៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


