ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ ជានិមិត្តរូប នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានសមាសភាពចូលរួមប្រមាណ ១ ៣០០ នាក់។

បើតាមក្រសួងអប់រំ បានបញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀងសន្តិភាព សាលារៀនទាំងអស់នៅទូទាំងប្រទេស រួមទាំងសាលារៀននៅតាមបណ្តោយព្រំដែន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦។

ជាក់ស្តែង នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលជានិមិត្តរូប នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានសមាសភាពចូលរួមប្រមាណ ១ ៣០០ នាក់។

នៅក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី នឹងនាំយកនូវអំណោយជាសម្ភារៈសិក្សា សៀវភៅសិក្សាគោល និងសៀវភៅអំណានផ្សេងៗ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀននៅតាមបណ្តោយព្រំដែន ជាពិសេសសាលារៀនដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន ពីប្រទេសជិតខាង រួមទាំងការប្រគល់ជូនបន្ទប់សិក្សាឌីជីថល ជូនដល់វិទ្យាល័យ ហ៊ុន សែន ចុងកាល់ ផងដែរ។

ពាក់ព័ន្ធនឹងការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្លាប់បានមានប្រសាសន៍ថា សាលារៀនជាប់ព្រំដែនដែលរងការខូចខាតដោយសារសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃប្រហែលជាមិនអាចបើកដំណើរការបានទេ ដោយសារទីតាំងសាលាទាំងនោះមានគ្រាប់មិនទាន់ផ្ទុះ និងអំបែងគ្រាប់ដែលថៃបានបាញ់ ទាមទារឱ្យមន្ត្រីជំនាញស៊ីម៉ាក់មកបោសសំអាតជាមុនសិន។

ជាមួយគ្នានេះដែរ ក្រសួង នឹងរៀបចំសាងសង់អគារសិក្សាបណ្ដោះអាសន្ននៅទីតាំងផ្សេងដែលមានតម្លៃថោក ដើម្បីជួយសម្រួលដល់សិស្សដែលមិនទាន់មានសាលារៀនដែលខូចខាតដោយសារសង្គ្រាមឈ្លានពានពីភាគីថៃ ខណៈក្រសួងត្រៀមថវិកា ៥០ ម៉ឺនដុល្លារ សម្រាប់ជួសជុលសាលារៀនខូចខាតដោយសារសង្គ្រាមឈ្លានពានថៃ។
បើតាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានសាលាចំនួន ៧ បានរងការខូចខាតទាំងស្រុង និងខូចខាតបន្ទាប់បន្សំ ដោយសារការឈ្លានពានពីសំណាក់ភាគីថៃ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


