ជីវិតកម្សាន្ដ
Selena Gomez និយាយរឿងឡើងទម្ងន់ថា នាងមិនមែនជាតារាម៉ូដែលទេ
តារាសម្តែង និងច្រៀង Selena Gomez សារភាពថា ការឡើងទម្ងន់ថេររបស់នាងគឺបណ្ដាលមកពីផលប៉ះពាល់នៃថ្នាំ Lupus ដែលនាងកំពុងទទួល និងនាងថែមទាំងបានចែករំលែកអំពីភាពចម្រូងចម្រាសទាក់ទងនឹងរូបរាង “លើសទម្ងន់” របស់នាងផងដែរ ។

ថ្មីៗនេះ Selena Gomez បានជជែកជាមួយអ្នកគាំទ្រតាមរយៈវេទិកា TikTok នៅក្នុងនោះ តារាចម្រៀង និងសម្តែងរូបនេះបានចែករំលែកអំពីភាពចម្រូងចម្រាសទាក់ទងនឹងរូបរាង “លើសទម្ងន់” របស់នាង ។ Selena បាននិយាយថា ការលេបថ្នាំដើម្បីព្យាបាលជំងឺ Lupus ធ្វើឲ្យនាងហើម និងឡើងទម្ងន់ ។

Selena ចែករំលែកថា “នៅពេលខ្ញុំប្រើថ្នាំ រាងកាយរបស់ខ្ញុំមានទំនោររក្សាជាតិទឹក ហើយនៅពេលដែលខ្ញុំឈប់ប្រើវា ខ្ញុំបានស្រកទម្ងន់” ។ Selena បាននិយាយថា “ខ្ញុំ គ្រាន់តែចង់និយាយ និងលើកទឹកចិត្តដល់មនុស្ស ដែលខ្មាស់នឹងអ្វីដែលពួកគេកំពុងធ្វើ ត្រូវហ៊ានឆ្លងកាត់ ព្រោះថា គ្មាននរណាម្នាក់ដឹងពីរឿងរ៉ាវពិតនៅពីក្រោយអ្នកនោះទេ ។

មិនយូរប៉ុន្មាន អតីតតារា Disney បានបន្តនិយាយបន្ថែមទៀតអំពីបទពិសោធន៍របស់នាង នៅពេលដែលនាងត្រូវបានគេនិយាយជាញឹកញាប់អំពីរូបរាងរបស់នាងថា “ខ្ញុំមិនមែនជាតារាម៉ូដែលទេ ដូច្នេះប្រសិនបើអ្នកមិនអាចគាំទ្រ និងយល់ពីខ្ញុំទេក៏តាមចិត្ត” ។

យ៉ាងណាមិញ នេះមិនមែនជាលើទីមួយទេ ដែល Selena Gomez បើកចំហអំពីរូបរាងរបស់នាងប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះកន្លងមកតារាចម្រៀងស្រីរូបនេះ តែងតែតស៊ូដើម្បីលើកកម្ពស់ការយល់ ដឹងពីសុខភាពរបស់នាង ក៏ដូចជាការព្រមានអំពីការមាក់ងាយនៃរូបរាងដែលកំពុងតែកើតមាន ៕
ប្រែសម្រួល ៖ នាងតូច
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


