ជីវិតកម្សាន្ដ
Selena Gomez ហៅឧស្សាហកម្មហូលីវូដថាជា “បិសាច”
ក្នុងបទសម្ភាសន៍នៅឯកម្មវិធី Vanity Fair លើកទី ២៩ តារាចម្រៀង និងសម្ដែង Selena Gomez បានហៅ និងប្រៀបធៀបឧស្សាហកម្មហូលីវូដទៅនឹង “បិសាច” ។

ទន្ទឹមនោះ Selena Gomez ក៏បានផ្តល់ដំបូន្មាន ក៏ដូចជាចែករំលែកបទពិសោធន៍មួយចំនួនរបស់នាង នៅពេលចូលប្រឡូកក្នុងអាជីពជាតារាសម្តែង និងតារាចម្រៀងតាំងពីវ័យក្មេងមក ដោយបានព្រមានអំពីគ្រោះថ្នាក់នៃភាពល្បីល្បាញរបស់ឧស្សាហកម្មហូលីវូដ ។

Selena ចែករំលែកថា “ឧស្សាហកម្មនេះពិតដូចជាបិសាច វាគួរឲ្យខ្លាចនៅពេលដែលអ្នកត្រូវបានផ្តល់ភាពល្បីល្បាញ និងលុយច្រើននៅវ័យក្មេង ។ នៅពេលអ្នកក្លាយជាតារាកាន់តែល្បី អ្នកកាន់តែបន្ទាបខ្លួន និងប្រុងប្រយ័ត្នជាមួយមនុស្ស ដែលអ្នកទុកចិត្ត នៅទីបញ្ចប់ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលនៅក្បែរអ្នក” ។

Selena បានបន្តថា “ដោយសារខ្ញុំនៅ Disney ខ្ញុំត្រូវតែប្រយ័ត្នប្រយែងចំពោះពាក្យសម្ដីរបស់ខ្ញុំ ដូច្នោះហើយខ្ញុំព្យាយាមធ្វើជាគំរូល្អបំផុតដែលអាចធ្វើទៅបានឥឡូវនេះ ។ ការគិតថាធ្វើជាគំរូ មានន័យថាមានភាពស្មោះត្រង់ ទោះជាផ្នែកដ៏អាក្រក់បំផុតរបស់ខ្លួនអ្នកក៏ដោយ” ។

ជាមួយគ្នានេះ ការរំឭករបស់តារាចម្រៀង និងសម្តែង Selena Gomez កើតឡើង នៅគ្រាដែលនាងនៅជាតារា Disney វ័យក្មេង ដូច្នោះហើយទើបនាងបង្ខំចិត្តនិយាយអំពីសម្ពាធក្នុងការសម្តែងទាំងវ័យក្មេង ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន ៖ Selena Gomez ទម្លាយមូលហេតុ នាងមិនអាចគ្រប់គ្រងទម្ងន់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


