ជីវិតកម្សាន្ដ
ទម្រាំបានចង្កេះស្ដើងដូចពេលនេះ Mai Davika ហាត់កីឡាមិនតិចប្រភេទទេ
ម៉ៃ ដាវីកា (Mai Davika) ជាតារាសម្ដែងស្រីល្បីឈ្មោះមួយរូបដែលកំពុងតែទទួលបានប្រជាប្រិយភាពពីសំណាក់ទស្សនិកជនពាសពេញអាស៊ី។ មិនត្រឹមតែលេចធ្លោក្នុងវិស័យសម្ដែងប៉ុណ្ណោះទេ នាងក៏ជាតារាបង្ហាញម៉ូដជួរមុខដែលមានវត្តមានលើឆាកអន្តរជាតិ និងថតស្ពតម៉ាកយីហោសុទ្ធតែប្រេនៗ។

ក្រៅពីសមត្ថភាពផ្នែកសិល្បៈ ម៉ៃ ដាវីកា ជាតារាស្រីកំពូលសម្រស់ ព្រោះនាងបានជាប់ឈ្មោះនៅលើតារាងស្រីស្អាត ជារៀងរាល់ឆ្នាំ។ ជាមួយនឹងរូបរាងដ៏ស្រឡូន បូករួមនឹងចង្កេះដ៏តូចស្ដើង តារាស្រីវ័យ ៣០ឆ្នាំរូបនេះ ត្រូវបានហ្វេនៗស្រីៗយកទុកជានិមិត្តរូបរាប់សិបលាននាក់។

ដោយសារមានចង្កេះដ៏តូចស្ដើង ម៉ៃ ដាវីកា ត្រូវបាន Asian showbiz បញ្ចូលឈ្មោះទៅក្នុងបញ្ជីស្រ្តីមានចង្កេះស្ដើងបំផុត និងស្អាតបំផុតនៅអាស៊ី វ៉ាដាច់តារាស្រីចិន និងតារាស្រីកូរ៉េ ដោយសារតែគេមិនអាចរកឃើញខ្លាញ់សូម្បី១%នៅលើចង្កេះរបស់នាង។

តាមពិតមុនមានចង្កេះដ៏តូចស្លីមបែបនេះ ម៉ៃ ដាវីកា ទម្លាប់ហាត់កីឡាជាច្រើនប្រភេទ និងញ៉ាំអាហារតឹងតែងខ្លាំងផងដែរ ដើម្បីរក្សារាង។ នាងតែងតែហាត់ប្រដាល់ យូហ្គា ដើរ និងរត់ ជាប្រចាំ។

យ៉ាងណាមិញ ក្រៅពីហាត់ប្រាណ អតីតតួនាងណាតរូបនេះ តែងតែអនុវត្តរបបអាហារយ៉ាងប្រុងប្រយ័ត្ន ដោយបង្កើនការញ៉ាំអាហារដែលមានជាតិសរសៃ និងប្រូតេអ៊ីន។ ជាពិសេស ម៉ៃ ដាវីកា កាត់បន្ថយអាហារដែលធ្វើពីម្សៅ និងស្ករ ព្រមទាំងផឹកទឹកគ្រប់គ្រាន់ផងដែរ៕












ប្រែសម្រួល៖ សន្យា
ចុចអាន៖ Mai Davika ប្រែសម្រស់ជាបវរកញ្ញា មើលសឹងមិនស្គាល់
ចុចអាន៖ ប៉ុន្មានថ្ងៃទៀតចូលរោងការ Ananda បញ្ចេញរូប Pre-Wedding សុទ្ធតែស្រើបស្រាល
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


