KPT+
បុគ្គលល្បី ៥ រូប ធ្លាប់ត្រូវបណ្ដេញចេញពីការងារមុនទទួលជោគជ័យ
បុគ្គលល្បីៗទទួលបានជោគជ័យក្នុងការងារ និងជំនួញរាប់លានដុល្លារមិននឹកស្មានថាពួកគាត់ធ្លាប់បរាជ័យក្នុងការងារសោះ ។ ពួកគាត់ទាំង ៥ នាក់ខាងក្រោមសុទ្ធជាបុគ្គលជោគជ័យដែលធ្លាប់ត្រូវបណ្ដេញចេញពីការងារ ៖
១. Steve Jobs
Steve Jobs បានចាប់ផ្ដើមបង្កើតកុំព្យូទ័រ Apple នៅយានដ្ឋានរបស់គាត់ក្នុងឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៨០ Apple ក្លាយជាអាជីវកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ និងជាក្រុមហ៊ុនដែលធ្វើការជួញដូរជាសាធារណៈយ៉ាងទូលំទូលាយ ។ នៅក្នុងសុន្ទរកថាឆ្នាំ ២០០៥ Steve បាននិយាយនៅ Stanford ថា កាលពីឆ្នាំមុនគាត់ដាក់ចេញការបង្កើតដ៏ល្អបំផុតគឺ Macintosh ហើយលោកទើបតែមានអាយុ ៣០ ឆ្នាំប៉ុណ្ណោះមុនត្រូវគេដេញចេញ ។

គ្រានោះ Apple កំពុងដំណើរការល្អ Steve គិតថាចង់ជួលមនុស្សម្នាក់ដែលមានសមត្ថភាពមករួមដៃធ្វើការជាមួយគ្នា មួយឆ្នាំដំបូងគ្រប់យ៉ាងទៅមុខយ៉ាងរលូន ប៉ុន្តែក្រោយមកចក្ខុវិស័យរបស់ពួកគេអំពីអនាគតចាប់ផ្ដើមខុសគ្នា ហើយសូម្បីក្រុមប្រឹក្សាភិបាលក៏ចូលខាងអ្នកផ្សេងដែរដូច្នេះ Steve ក៏ចាកចេញទៅទាំងអស់សង្ឃឹម ។ ដល់ឆ្នាំ ១៩៩៧ ទើបលោកត្រឡប់មកវិញអភិវឌ្ឍន៍ iPod, iPhone, និងiPad ។
២. Oprah Winfrey
មុនពេល Oprah ក្លាយជាតារាទូរទស្សន៍គាត់ត្រូវបានដេញចេញពីការងាររាយការណ៍ព័ត៌មាននៅ WJZ-TV របស់ Baltimore ដោយសារតែគាត់មិនសក្តិសមម្រាប់ព័ត៌មានទូរទស្សន៍ ។ Oprah គឺជាផលិតករទូរទស្សន៍ តារាសម្តែង អ្នកនិពន្ធ និងសប្បុរសជន អ្នកស្រីត្រូវគេស្គាល់ច្រើនបំផុតពីកម្មវិធីរបស់គាត់គឺ “The Oprah Winfrey Show” ដែលចាក់ផ្សាយពីទីក្រុងឈីកាហ្គោ អស់រយៈពេល ២៥ ឆ្នាំ ។

៣. JK Rowling
អ្នកស្រី JK គឺជាអ្នកនិពន្ធរឿង “Harry Potter” ដ៏ល្បីគាត់ធ្លាប់ធ្វើការជាលេខារហូតត្រូវគេដេញចេញព្រោះលួចសរសេររឿងប្រលោមលោកក្នុងម៉ោងការងារ ។ ក្រោយមកក្នុងឆ្នាំ ២០០០ សៀវភៅ ៣ រឿងរបស់ Harry Potter លក់ចេញ ៣៥ លានក្បាល និងរកប្រាក់ចំណូលសរុបបាន ៤៨០ លានដុល្លារ ។

៤. Walt Disney
The Kansas City Star បានដេញលោក Disney ចេញកាលពីគាត់មានអាយុខ្ទង់ ២០ ឆ្នាំដោយសារតែមិនមានគំនិតច្នៃប្រឌិតគ្រប់គ្រាន់ ។ បច្ចុប្បន្នក្រុមហ៊ុន The Walt Disney មានតម្លៃ ៥៩ ពាន់លានដុល្លារបូករួមទាំង សួនកម្សាន្ត ការបោះពុម្ពផ្សាយ ភាពយន្ត និងទូរទស្សន៍ខ្សែកាប ។

៥. Thomas Edison
Thomas Edison ជាអ្នកបង្កើតអំពូលអគ្គិសនី ទូរលេខ និងកាមេរ៉ារូបភាពចលនាដំបូង ។ នៅយប់មួយក្នុងឆ្នាំ ១៨៦៧ គាត់កំពុងធ្វើការជាមួយនឹងថ្មអាស៊ីដ ពេលនោះគាត់បានធ្វើកំពប់អាស៊ីដស៊ុលហ្វួរីកទៅលើឥដ្ឋ វាហូរទៅតុចៅហ្វាយគាត់នៅខាងក្រោម នៅព្រឹកបន្ទាប់ Thomas ត្រូវបានបណ្តេញចេញតែម្ដង ។

ដូច្នេះយើងមិនគួរអស់សង្ឃឹមជាមួយការបរាជ័យក្នុងជីវិតឡើយ ព្រោះវាមិនបានមកកំណត់វាសនារបស់អ្នកតស៊ូទេ យើងគ្រប់គ្នាគប្បីមើលអ្នកទាំង ៥ ខាងលើជាគំរូទើបជាការប្រសើរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ កញ្ញា Zoe Gabriel ក្លាយជាម៉ូដែលប្រចាំម៉ាក Charles & Keith ក្រោយរងការមាក់ងាយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


