ជីវិតកម្សាន្ដ
កញ្ញា Zoe Gabriel ក្លាយជាម៉ូដែលប្រចាំម៉ាក Charles & Keith ក្រោយរងការមាក់ងាយ
ថ្មីៗនេះ Zoe Gabriel បានថតរូបឃោសនាឲ្យម៉ាក Charles & Keith សម្រាប់ទិវាសិទ្ធនារីក្នុងរ៉ូបពណ៌ប្រផេះ ស្បែកជើងកវែងពណ៌ខ្មៅ និងកាបូបម៉ូដថ្មីពណ៌ស្វាយទើបនឹងចេញ បង្កការភ្ញាក់ផ្អើលជាខ្លាំងតាមប្រព័ន្ធអ៊ីនធឺណែត ។

រឿងទាំងអស់ចាប់ផ្ដើមឡើងកាលពីខែមករា ពេលក្មេងស្រី Gabriel រស់នៅប្រទេសសិង្ហបុរីបានធ្វើការបង្ហោះវីដេអូបង្អួតកាបូបម៉ាក Charles & Keith ដែលឪពុកទិញឲ្យតាមបណ្ដាញសង្គម Tik-Tok ថាជាកាបូបតម្លៃថ្លៃដំបូងរបស់នាង ស្រាប់តែមានអ្នកបញ្ចេញមតិបង្អាប់កាបូបនោះថាមិនថ្លៃ មិន Luxury ផងក៏អួតដែរ ។

ដោយតូចចិត្តពេក Gabriel ក៏ចេញវីដេអូឆ្លើយតបទាំងទឹកភ្នែករៀបរាប់ពីការលំបាកនៃគ្រួសាររបស់នាងព្រោះថាកាបូបតម្លៃ ៨០ ដុល្លារមិនថោកទេសម្រាប់ឪពុកនាង គាត់ខំសន្សំទម្រាំអាចទិញកាដូឲ្យកូនស្រីជាទីស្រលាញ់បាន ។ មិនបង្អង់យូរ Charles & Keith បានអញ្ជើញ Gabriel និង ឪពុកទៅទស្សនាទីស្នាក់ការ ហើយពិសាបាយជុំគ្នាជាមួយម្ចាស់ក្រុមហ៊ុនទៀតផង ។

ក្រៅពីនេះ Charles & Keith ដែលមានហាងចំនួន ៦០០ សាខាទូទាំងពិភពលោកនឹងបរិច្ចាគប្រាក់ចំណូល ២០ ភាគរយទៅឱ្យ UN Women ក្នុងឱកាសទិវាសិទ្ធនារីផងដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


