ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនហោះហើរ Qantas បណ្តេញបុគ្គលិកជិត ២ ០០០ នាក់ ដោយខុសច្បាប់ក្នុងអំឡុងពេលជំងឺរាតត្បាត
តុលាការប្រកាសជាឯកច្ឆ័ន្ទថា ក្រុមហ៊ុន Qantas ពិតជាបានបញ្ឈប់បុគ្គលិកដោយខុសច្បាប់នៅអាកាសយានដ្ឋានចំនួន ១០ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ មែន ។

សេចក្តីសម្រេចនេះបង្ហាញថា ក្រុមហ៊ុន Qantas បានបំពានច្បាប់ការងារយុត្តិធម៌របស់ប្រទេស អូស្ត្រាលី ដែលការពារសិទ្ធិបុគ្គលិក ។ បន្ទាប់មក ក្រុមហ៊ុន Qantas បានចេញសុំទោស ប៉ុន្តែអះអាងថា វាជាវិធានការហិរញ្ញវត្ថុចាំបាច់ក្នុងអំឡុងពេលកូវីត ។
បុគ្គលិកទាំងនោះរួមមាន អ្នកកាន់ឥវ៉ាន់ និងអ្នកអនាម័យ នៅព្រលានយន្តហោះទូទាំងប្រទេស អូស្ត្រាលី ព្រោះអាជីវកម្មកំពុងធ្លាក់ចុះ ។ ទន្ទឹមនេះ ក្រុមហ៊ុន Qantas ក៏មានបញ្ហាទាក់ទងនឹងការលក់សំបុត្រដែលគេលុបចោលផងដែរ ។

មួយវិញទៀត លោក Alan Joyce ដែលជាប្រធានរបស់ Qantas យូរមកហើយ ទើបតែចាកចេញពីក្រុមហ៊ុនកាលពីសប្តាហ៍មុន ចំពេលមានភាពចម្រូងចម្រាសកាន់តែខ្លាំង ។ ចំណែកអ្នកស្នងតំណែងរបស់គាត់ Vanessa Hudson គឺជាមេដឹកនាំស្ត្រីដំបូងគេរបស់ក្រុមហ៊ុនអាកាសចរណ៍ ហើយបានសន្យាថានឹងស្តារកេរ្តិ៍ឈ្មោះដ៏អាក្រក់របស់ខ្លួនឡើងវិញ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បុគ្គលល្បី ៥ រូប ធ្លាប់ត្រូវបណ្ដេញចេញពីការងារមុនទទួលជោគជ័យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


