ព័ត៌មានអន្ដរជាតិ
វៀតណាម ព្រួយបារម្ភ ក្រោយរកឃើញមនុស្សឆ្លងមេរោគ ពីសត្វជ្រូក
កាលពីថ្ងៃអង្គារទី១៤ខែមីនាថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានជំរុញឲ្យគ្រឹះស្ថានវេជ្ជសាស្ត្រ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីមេរោគ Streptococcus suis ដែលជាបាក់តេរីចេញពីសត្វជ្រូក បន្ទាប់ពីករណីឆ្លងមកមនុស្សមួយចំនួន ត្រូវបានរកឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

ចាប់តាំងពីដើមឆ្នាំ២០២៣មក ការឆ្លងមេរោគ streptococcus មួយចំនួន ត្រូវបានកត់ត្រានៅទូទាំងប្រទេស ហើយករណីភាគច្រើនគឺពាក់ព័ន្ធនឹងមនុស្សដែលបរិភោគម្ហូបសាច់ជ្រូក ដូចជាឈាមជ្រូក ឬអ្នកដែលសម្លាប់សត្វជ្រូកជាដើម។
ជារឿយៗ អ្នកជំងឺនេះចេញរោគសញ្ញាធ្ងន់ធ្ងរ ហើយត្រូវការការព្យាបាលរយៈពេលវែង និងមានតម្លៃថ្លៃ។ នៅពេលមនុស្សឆ្លងមេរោគ ជំងឺនេះវិវត្តន៍យ៉ាងឆាប់រហ័ស ដែលនាំទៅដល់ផលវិបាកដូចជា សម្ពាធឈាមចុះទាបខ្លាំង សន្លប់ និងខូចសរីរាង្គជាច្រើន។

នាយកដ្ឋានឱសថបង្ការរបស់ក្រសួង បានអំពាវនាវដល់អាជ្ញាធរសុខាភិបាលនៅថ្នាក់មូលដ្ឋាន ត្រូវពង្រឹងការត្រួតពិនិត្យ ដើម្បីរកឲ្យឃើញករណីសង្ស័យនៃការឆ្លងឲ្យបានឆាប់ និងចាត់វិធានការដើម្បីដោះស្រាយការផ្ទុះឡើង។
ស្របពេលជាមួយគ្នានោះដែរ ប្រជាជនត្រូវបានជំរុញឲ្យចម្អិនសាច់ជ្រូកឲ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ហានិភ័យដែលអាចកើតមាន ព្រោះថា បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងការពារជំងឺនេះនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ វៀតណាម បញ្ជាឲ្យប្រមូលថ្នាំឈឺសន្លាក់មួយប្រភេទ ពីទីផ្សារវិញ ក្រោយរកឃើញ គ្មានគុណភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


