ព័ត៌មានអន្ដរជាតិ
នៅសុខៗ លោក ត្រាំ ប្រកាសថា គាត់នឹងត្រូវចាប់ខ្លួន ដោយសារហេតុផលតែមួយគត់
ដោយសារតែដឹងព័ត៌មានលេចធ្លាយពីការិយាល័យមេធាវី អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះលើបណ្តាញ “សច្ចធម៌សង្គម” របស់គាត់កាលពីថ្ងៃសៅរ៍ទី១៨ខែមីនាថា គាត់នឹងត្រូវគេចាប់ខ្លួននៅថ្ងៃអង្គារខាងមុខ។

ខណៈពេលជំរុញឲ្យអ្នកគាំទ្ររបស់គាត់ធ្វើបាតុកម្ម លោក ត្រាំ បានទស្សន៍ទាយ “ដោយសារតែគ្មានឧក្រិដ្ឋកម្មណាមួយអាចបញ្ជាក់បាន ហើយផ្អែកលើរឿងនិទានចាស់ៗ របស់រដ្ឋអាជ្ញាជាច្រើនផ្សេងទៀតនោះ, បេក្ខជនឈានមុខមកពីគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ នឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារសប្តាហ៍ក្រោយ”។
រឿងនេះ គឺពាក់ព័ន្ធការរំលោភហិរញ្ញវត្ថុអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦ ដែលកាលនោះមានការចោទប្រកាន់ថា លោក ត្រាំ បានផ្តល់ប្រាក់បំបិទមាត់ ឲ្យតារាអាសអាភាស Stormy Daniels។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេល Fox News ស្នើសុំការអត្ថាធិប្បាយ ការិយាល័យមេធាវី Manhattan លោក Alvin Bragg មិនបញ្ជាក់ ឬបដិសេធថាតើគាត់គ្រោងនឹងចេញដីការមែនឬក៏អត់នោះទេ។
គួរបញ្ជាក់ថា លោក ត្រាំ ត្រូវបានអញ្ជើញឲ្យផ្តល់សក្ខីកម្មនៅចំពោះមុខគណៈវិនិច្ឆ័យធំមួយកាលពីដើមខែនេះ ទាក់ទងនឹងរឿងអាស្រូវ Stormy Daniels ដែលបញ្ហានេះ ត្រូវបានគេបកស្រាយថា អាចឈានទៅដល់ការប្តឹងចោទប្រកាន់។

ប្រសិនបើដូច្នេះមែន គាត់នឹងក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ដោយនៅទីបំផុត ភ្នាក់ងារអនុវត្តច្បាប់ជាច្រើននឹងត្រូវពិភាក្សាអំពី “ការរៀបចំសន្តិសុខ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ដូណាល់ ត្រាំ ជឿថា សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង តែមានមនុស្សម្នាក់គត់ អាចរារាំងបាន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


