ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ជឿថា សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង តែមានមនុស្សម្នាក់គត់ អាចរារាំងបាន
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអួតអាងពីសមត្ថភាពរបស់គាត់ថា ជាបេក្ខជនប្រធានាធិបតីឆ្នាំ២០២៤តែម្នាក់គត់ ដែលអាចការពារសង្គ្រាមលោកលើកទី៣បាន។
លោក ត្រាំ បាននិយាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Davenport នៃរដ្ឋ Iowa កាលពីថ្ងៃចន្ទទី១៣ខែមីនាថា “ខ្ញុំជាបេក្ខជនតែម្នាក់គត់ ដែលអាចធ្វើតាមការសន្យានេះបាន។ ខ្ញុំនឹងការពារសង្គ្រាមលោកលើកទី៣ ព្រោះខ្ញុំពិតជាជឿថា នឹងមានសង្គ្រាមលោកលើកទី៣”។
ក្នុងសុន្ទរកថាមុននេះ លោក ត្រាំ ក៏បាននិយាយដែរថា រដ្ឋបាលលោក ចូ បៃដិន និយាយមិនត្រូវទេ ហើយនឹងដឹកនាំប្រទេសឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមនុយក្លេអ៊ែរ ដែលអាចបញ្ចប់ពិភពលោក។
លោក ត្រាំ លើកឡើងថា “បើតាមការគ្រប់គ្រងសព្វថ្ងៃ យើងអាចធ្លាក់ចូលសង្គ្រាមលោកលើកទី៣ ព្រោះពួកគេនិយាយមិនត្រឹមត្រូវ។ ពួកគេមិនដឹងថា ពួកគេកំពុងធ្វើអ្វីនោះទេ។ យើងនឹងបញ្ចប់នៅក្នុងសង្គ្រាមលោក”។
លោកបន្តថា “វានឹងក្លាយជាសង្គ្រាមនុយក្លេអ៊ែរ។ ដូច្នេះ វាមិនដូចសង្រ្គាមលោកលើកទី២ ដែលយើងមានតែរថក្រោះ និងកាំភ្លើង ហើយយើងដើរទៅរកគ្នានោះទេ។ នេះជាកម្រិតដែលអាចនឹងបញ្ចប់ពិភពលោកបាន ហើយយើងកំពុងមានមនុស្សដែលមិនដឹងថាពួកគេកំពុងធ្វើអ្វី”។
លោក ត្រាំ ក៏បានប្រាប់អ្នកគាំទ្រដែរថា ជ័យជម្នះរបស់គាត់នៅឆ្នាំ២០២៤ នឹងនាំទៅដល់ការបញ្ចប់ភ្លាមៗនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានអូសបន្លាយជាងមួយឆ្នាំមកហើយ ដោយគ្មានសញ្ញាថាមានកិច្ចព្រមព្រៀងសន្តិភាពណាមួយសោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Newsweek
ចុចអាន៖ លោក ត្រាំ ប្តឹងក្រសួងយុត្តិធម៌អាមេរិក ពាក់ព័ន្ធការឆែកឆេរនៅ Mar-a-Lago
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


