ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តស្ទឹងត្រែង នឹងដាក់បញ្ចូលឈើហូបផ្លែ ម៉ាក់ប្រាង ជាផលិតផលមួយភូមិមួយ
មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ជំរុញឲ្យកសិករឱ្យដាំដំណាំឈើហូបផ្លែឱ្យបានច្រើនមុខ ដើម្បីគណៈកម្មាធិការតម្រង់ទិសនៃគម្រោងបន្លែផ្លែឈើកម្ពុជា វាយតម្លៃដាក់បញ្ចូលជាផលិតផលមួយភូមិមួយ និងបាននាំចេញទៅទីផ្សារលក់បានប្រាក់ចំណូលប្រចាំគ្រួសារ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ចាក់ថា កសិករនៅភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង ដាំដំណាំឈឺហូបផ្លែលោកនឹងឱ្យមន្ត្រីជំនាញមកបង្ហាញពីបច្ចេកទេសថែទាំដាំណាំឈើហូបផ្លែមួយនេះបន្ថែម ដើម្បីឱ្យទទួលបានទិន្នផលកាន់តែល្អ ហើយរៀបចំដាក់បញ្ចូលទៅជាផលិតផលមួយភូមិមួយទៅតាមរដូវកាល។
លោកបន្តថា ផ្លែឈើមួយមុខនេះមានទីផ្សារល្អ ព្រោះមានរស់ជាតិឆ្ងាញ់ប្លែកពីផ្លែឈើផ្សេងៗទៀត ហើយនៅក្នុងខេត្តក៏ត្រូវការបញ្ជាទិញច្រើន មួយចំណែកទៀតបាននាំចេញទៅទីផ្សារនានានៅតាមបណ្តាខេត្ត ជាពិសេសទៅរាជធានីភ្នំពេញ ហើយសម្រាប់មន្ទីរកសិកម្មក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដើម្បីធ្វើការដាំដុះក៏ដូចជាផលិតទៅដល់ផលិតផលកសិកកម្មផ្សេងៗទៀត មិនត្រឹមតែម៉ាក់ប្រាងទេ សូម្បីតែផ្លែឈើផ្សេងៗទៀត យើងនៅតែជំរុញលើកទឹកចិត្ត និងចូលរួមសហការគ្រប់រូមភាពដែលយើងអាចធ្វើទៅបាន។

លោកស្រី ចាន់ សុខុម កសិករនៅភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង បានគាំទ្រចំពោះគោលបំណងនេះ ព្រោះកសិករពេលដាំដុះដំណាំបានផលល្អជាចំណែកមួយបានជួយលើកកម្ពស់ផ្នែកជីវភាពរស់នៅ និងបានរួមគ្នាកាត់បន្ថយការធ្វើចំណាកស្រុកទៅស៊ីឈ្នួលលក់កម្លាំងពលកម្មផងដែរ។
លោកស្រីថា ដើមម៉ាក់ប្រាំងដើមធំផ្តល់ផលចាប់ពី៥០០ទៅ៦០០គីឡូក្រាមចំពោះដើមតូចបានផលប្រមាណ៣០០គីឡូក្រាមក្នុងមួយដើម ហើយផ្លែវាអតិថិជននិយមទិញទៅបរិភោគ ព្រោះជាផ្លែឈើធម្មជាតិ ក្នុងមួយឆ្នាំមានតែម្តង និងមានរស់ជាតិឆ្ងាញ់ទៀតផង។

សូមបញ្ជាក់ថា ម៉ាក់ប្រាងជាឈើហូបផ្លែមួយមុខមានឈ្មោះនៅក្នុងបញ្ជីកសិកម្មតាំងពីដើមតរៀងមក ហើយកាលពីសម័យដើមច្រើនព្រះសង្ឃដាំនៅក្នុងទីអារាមមានម៉ាក់ប្រេង ម៉ាក់ប្រាង បច្ចុប្បន្នកសិករដាំដុះ បានផលច្រើនធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ និងបាននាំចេញទៅលក់នៅទីផ្សារ ក្នុងតម្លៃ៨.០០០រៀលក្នុងមួយគីឡូក្រាម ហើយនៅឆ្នាំ២០២៣នេះមានបរិមាណច្រើនជាងរាល់ឆ្នាំ៕
អត្ថបទ៖ ងិនលីម

-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត