ព័ត៌មានជាតិ
ម៉ាក់ប្រាងផ្លែដើមដៃ អាចមានតម្លៃខ្ពស់នៅលើទីផ្សារ
ម៉ាក់ប្រាង គឺជាឈ្មោះរបស់រុក្ខជាតិម្យ៉ាងដែលមានពីរស្រដៀងគ្នា នោះគឺ “ម៉ាក់ប្រេង និងម៉ាក់ប្រាង” ប៉ុន្តែសម្រាប់ដើមម៉ាក់ប្រេងមិនសូវមានប្រជាពលរដ្ឋដាំនោះឡើយ ដោយសារតែរុក្ខជាតិនេះ គឺផ្លែវាមានរសជាតិជូរ មិនដូចម៉ាក់ប្រាងនោះឡើយ ដែលផ្លែវាដូចគ្នាប៉ុន្តែវាមានរសជាតិផ្អែម។

បច្ចុប្បន្ននៅខេត្តបាត់ដំបង សម្រាប់ប្រភេទរុក្ខជាតិនេះ គឺកាន់តែហោចទៅ ដោយមិនសូវមានអ្នកដាំថ្មីទៀតឡើយ ដូច្នេះភាគច្រើនគឺមានតែដើមចាស់ៗដែលនៅសេសសល់ពីមុនមកតែប៉ុណ្ណោះ ហើយភាគច្រើនគឺនៅម្ដុំភូមិសំរោងក្នុង និងភូមិអូរដំបង ដែលគេសង្កេតឃើញថា នៅពីរទីតាំងខាងលើនេះមានដើមម៉ាក់ប្រាង ច្រើនបង្គួរ ប៉ុន្តែសម្រាប់ដើមចំណាស់បែបនេះផ្លែមិនសូវច្រើនដូចដើមខ្ចីនោះឡើយ។

អ្នកស្រី ភាព ចំណាន រស់នៅភូមិសំរោងក្នុង ក្នុងទឹកដីស្រុកឯកភ្នំ និងជាម្ចាស់ដើមម៉ាក់ប្រាង បាននិយាយថា សព្វថ្ងៃអ្នកស្រីមិនបានដាំបន្ថែមថ្មីទៀតឡើយ ដោយប្រើប្រាស់តែដើមចំណាស់ៗដែលនៅសល់ដើម្បីបេះយកផ្លែលក់តែប៉ុណ្ណោះ ហើយផ្លែម៉ាក់ប្រាងនេះ ក៏មិនសូវមានច្រើនដូចដើមនៅខ្ចីនោះឡើយ។ អ្នកស្រីបានបន្ថែមថា បច្ចុប្បន្នដើមម៉ាក់ប្រាងក៏កាន់តែខ្ពស់ ផ្លែក៏ចុះខ្សោយដូច្នេះមានតែការសន្សំបេះតែប៉ុណ្ណោះដើម្បីយកទៅលក់នៅលើទីផ្សារ ប៉ុន្តែពេលខ្លះបើបេះបានក៏មានគេមកទិញបន្តយកពីផ្ទះតែម្ដងដោយបានតម្លៃក្នុងមួយគីឡូក្រាមត្រឹមតែ ៥.០០០ រៀលប៉ុណ្ណោះ ហើយនៅដើមដៃបែបនេះ អ្នកស្រីបេះម្ដងបានចន្លោះពី ២០ ទៅ ៣០ គីឡូក្រាម ដោយសារតែវាមិនទាន់ហុចផលច្រើននៅឡើយ។

ដោយឡែកអ្នកស្រី ចន្ថា ដែលជាអាជីវករលក់ផ្លែឈើនៅផ្សារបឹងឈូក កណ្ដាលក្រុងបាត់ដំបងបានរៀបរាប់ថា សព្វថ្ងៃអ្នកស្រីលក់ផ្លែឈើច្រើនមុខសម្រាប់តម្រូវការរបស់អតិថិជន ប៉ុន្តែសម្រាប់ផ្លែម៉ាក់ប្រាង គឺអ្នកស្រីយកមកលក់បានចាប់ពី ៦.០០០ ទៅ ៧.០០០ រៀលតែប៉ុណ្ណោះ ប៉ុន្តែបើផ្លែធំៗល្អហើយស្អាតក៏អាចបានតម្លៃលើសហ្នឹងបន្តិចបន្តួចថែមទៀត ដោយសារតែរដូវនេះផ្លែម៉ាក់ប្រាងមិនសូវមានដូច្នេះធ្វើឲ្យអតិថិជនមកសួររកទិញ ជាហូរហែព្រោះម៉ាក់ប្រាងបាត់ដំបង ផ្អែមហើយស្រួយឆ្ងាញ់តែម្តង៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


