ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តស្ទឹងត្រែង រៀបចំដាក់បញ្ចូលផ្លែម៉ាក់ប្រាង ជាភូមិមួយផលិតផលមួយ
ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានជំរុញកសិករឱ្យបង្កើនការដាំដំណាំឈើហូបផ្លែ ម៉ាក់ប្រាងឱ្យបានច្រើនដើម្បីផ្ដល់លទ្ធភាពឱ្យគណៈកម្មាធិការតម្រង់ទិស នៃគម្រោងបន្លែផ្លែឈើកម្ពុជា វាយតម្លៃដាក់បញ្ចូលជាភូមិមួយមានផលិតផលមួយ ប្រចាំរដូវកាលនៅក្នុងខេត្ត។

ក្នុងឱកាសពិនិត្យវាយតម្លៃគុណភាពផ្លែម៉ាក់ប្រាង របស់មន្ទីរកសិករនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា នេះជាដំណាំឈើហូបផ្លែមួយប្រភេទដែលមានឈ្មោះបោះសំឡេងតាំងពីបុរាណកាលមក ហើយនៅពេលយើងដាំដុះបាន វាផ្លែទៅតាមរដូវកាលក្នុងមួយឆ្នាំម្តងតែប៉ុណ្នោះ។

លោកបន្តថា នៅដំណាក់កាលនេះទាមទារឱ្យកសិករសហការជាមួយមន្ត្រីជំនាញកសិកម្ម ខិតខំរិះរកបទពិសោធន៍ថែទាំ ឱ្យផ្លែបណ្តាក់គ្នាបានផលច្រើន និងមានជាប្រចាំ ហើយមានរស់ជាតិឆ្ងាញ់ ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះ និងឈានទៅដាក់បញ្ចូលជាភូមិមួយផលិតផលមួយ ហើយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានពិចារណា និងមានមហិច្ឆតាមួយជំរុញឱ្យប្រជាពលរដ្ឋពង្រីកដំណាំម៉ាកប្រាងនេះឱ្យបានច្រើននៅក្នុងខេត្តស្ទឹងត្រែង ដើម្បីសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគាត់ផង ក៏ដូចជាឈានឆ្ពោះទៅកំណត់ភូមិមួយផលិតផលមួយនៅពេលខាងមុខ។

លោក ថៃ ប៉ាក់លិ កសិករដាំដំណាំម៉ាក់ប្រាងនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានគាំទ្រគោលបំណងនេះ ព្រោះពេលដំណាំបានផលល្អ ជាចំណែកមួយបានជួយផ្នែកជីវភាពរស់នៅ និងបានជំរុញលើកកម្ពស់ដំណាំឈើហូបផ្លែឱ្យមានជាប្រចាំនៅក្នុងខេត្ត។

លោកស្រីបន្តថា ឈើហូបផ្លែម៉ាក់ប្រាងនេះដើមធំ ផ្តល់ផលចាប់ពី៥០០ទៅ៦០០គីឡូក្រាម ចំពោះដើមតូចបានផលប្រមាណ៣០០គីឡូក្រាមក្នុងមួយដើម ហើយផ្លែវាអតិថិជននិយមទិញទៅបរិភោគ ព្រោះជាផ្លែឈើធម្មជាតិ ក្នុងមួយឆ្នាំមានម្តង។

សូមបញ្ជាក់ថា ម៉ាក់ប្រាងម៉ាក់ព្រេង ជាឈើហូបផ្លែមួយមុខ មានឈ្មោះនៅក្នុងបញ្ជីកសិកម្មតាំងពីដើមតរៀងមកហើយកាលពីសម័យដើមច្រើនព្រះសង្ឃដាំនៅក្នុងទីអារាម។ បច្ចុប្បន្នកសិករដាំដុះតាមចំការជាលក្ខណៈគ្រួសារចាប់ពី១០០ទៅ៣០០ដើម នឹងបានផលនាំចេញទៅលក់នៅទីផ្សារ ក្នុងតម្លៃ៨.០០០ទៅ១៥.០០០រៀលក្នុងមួយគីឡូក្រាម ហើយនៅឆ្នាំ២០២៥នេះ មានបរិមាណច្រើនជាងរាល់ឆ្នាំ៕
អត្ថបទ៖ ហុង វិនជូ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


