ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងចិន ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែររយៈពេលវែង
រុស្ស៊ី និងចិន កំពុងពង្រឹងភាពជាដៃគូជាមួយគ្នានៅក្នុងវិស័យថាមពលនុយក្លេអ៊ែរ ហើយនឹងបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍនូវអ្វីដែលគេហៅថា រ៉េអាក់ទ័រនឺត្រុងលឿន សម្រាប់រយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។ នេះបើតាមសេចក្តីប្រកាសកាលពីថ្ងៃពុធទី២២ខែមីនា របស់ក្រុមហ៊ុនថាមពលនុយក្លេអ៊ែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី Rosatom។
យោងតាមក្រុមហ៊ុននេះ, កម្មវិធីដ៏ធំមិនត្រឹមតែសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែនឹងជះឥទ្ធិពលយ៉ាងសំខាន់ដល់វិស័យថាមពលនុយក្លេអ៊ែរពិភពលោកផងដែរ។
ឯកសារដែលបានចុះហត្ថលេខារវាងក្រុមហ៊ុន Rosatom និងសាជីវកម្មនុយក្លេអ៊ែរជាតិចិនគឺគ្របដណ្តប់លើផ្នែកសំខាន់ៗ ហើយផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន ក៏ដូចជាការចាប់ផ្តើមគម្រោងថ្មី ទាក់ទងនឹងរ៉េអាក់ទ័រនឺត្រុងលឿន ការផលិតឥន្ធនៈអ៊ុយរ៉ានីញ៉ូម-ប្លាតូនីញ៉ូម និងការគ្រប់គ្រងឥន្ធនៈនុយក្លេអ៊ែរផងដែរ។
ការប្រកាសកិច្ចព្រមព្រៀងនុយក្លេអ៊ែររយៈពេលវែងនេះ គឺស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងដែលបានបង្ហាញក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូ។
គួរបញ្ជាក់ថា ប្រទេសចិន បានដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់រុស្ស៊ីចំនួន៥រួចទៅហើយ ហើយបច្ចុប្បន្នមាន៤ទៀតកំពុងសាងសង់ ដែលធ្វើឲ្យរុស្ស៊ី ក្លាយជាអ្នកផ្គត់ផ្គង់នុយក្លេអ៊ែរធំបំផុតដល់ប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រមុខ UN៖ វោហាសាស្ត្រគ្រោះថ្នាក់ កំពុងជំរុញឲ្យមានភាពតានតឹង នុយក្លេអ៊ែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


