Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN៖ វោហាសាស្ត្រគ្រោះថ្នាក់ កំពុងជំរុញឲ្យមានភាពតានតឹង នុយក្លេអ៊ែរ (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃពុធទី២៣ខែវិច្ឆិកានេះ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានប្រឆាំងនឹង “វោហាសាស្ត្រគ្រោះថ្នាក់” ដែលជំរុញឲ្យមានភាពតានតឹងក្នុងចំណោមគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរ។

ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Guterres បាន​ប្រាប់​សន្និសីទមួយ​ក្នុង​ប្រទេស​ម៉ារ៉ុក​ថា​ “​ការ​បែកបាក់​គ្នា​កាន់តែ​ខ្លាំង ​កំពុង​គំរាមកំហែង​ដល់​សន្តិភាព​និង​សន្តិសុខ​ពិភពលោក ​ដែល​បង្ក​ឲ្យ​មាន​ការ​ប្រឈមមុខ​គ្នា​ថ្មី និង​ធ្វើ​ឲ្យ​កាន់តែ​លំបាក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ចាស់ៗ”។

លោក​​ព្រមាន​ថា​ “វោហាសាស្ត្រ​​គ្រោះថ្នាក់ ​កំពុង​បង្កើន​ភាព​តានតឹង​នុយក្លេអ៊ែរ​។ ក្នុងពេលជាមួយគ្នានេះ ពួកយើងកំពុងស្ថិតនៅជិតគែមអាកាសធាតុដ៏គ្រោះថ្នាក់ ខណៈពាក្យសម្តីស្អប់ខ្ពើម និងព័ត៌មានមិនពិត កំពុងរីករាលដាល”។

លោកនិយាយបែបនេះ ចំពេលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជិតឈានដល់ខែទីដប់ ទាំងដែលគ្មានសញ្ញានៃទីបញ្ចប់ និងបង្កភាពភ័យខ្លាចនុយក្លេអ៊ែរកាន់តែខ្លាំង។

លោក Guterres បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ នៃសម្ព័ន្ធភាពស៊ីវិល័យ របស់អង្គការសហប្រជាជាតិ។ វាជាលើកទីមួយហើយ ដែលក្រុមនេះបានជួបប្រជុំនៅលើទឹកដីនៃទ្វីបអាហ្វ្រិក។

នៅក្នុងសេចក្តីប្រកាសដែលអនុម័តកាលពីយប់ថ្ងៃអង្គារ កិច្ចប្រជុំនេះបានថ្កោលទោស ការតស៊ូមតិនៃភាពស្អប់ខ្ពើមណាមួយ ដែលបង្កើតជាការញុះញង់ឲ្យមានការរើសអើង អរិភាព ឬអំពើហិង្សា។

កិច្ចប្រជុំនេះក៏បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងផងដែរ អំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានថ្មី ក្នុងគោលបំណងផ្ទុយពីការគោរពតម្លៃមនុស្ស ភាពជាអ្នកជិតខាងល្អ សមភាព ការមិនរើសអើង និងការគោរពចំពោះអ្នកដ៏ទៃ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ UN សម្រេច ឲ្យ រុស្ស៊ី សង អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម