ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងត្បូង វៀតណាម នឹងរៀបចំពិធីបុណ្យបង្គាជាលើកដំបូង
វៀតណាម នឹងរៀបចំបុណ្យបង្គាជាលើកដំបូងនៅខេត្តភាគខាងត្បូង Ca Mau នាដើមខែមិថុនាឆ្នាំនេះ ហើយក៏នឹងរួមបញ្ចូលនូវសកម្មភាពជាច្រើនផ្សេងទៀតផងដែរ ជាពិសេសការប្រលងធ្វើម្ហូបជាច្រើនមុខចេញពីបង្គា ។

ពិធីបុណ្យបង្គា គឺជាព្រឹត្តិការណ៍ដ៏ធំបំផុត ក្រោមកម្មវិធី Ca Mau-Destination 2023 របស់ខេត្ត ដើម្បីលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ។
លោក Tran Hieu Hung ប្រធាននាយកដ្ឋានវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ca Mau បាននិយាយថា អាជ្ញាធរទេសចរណ៍ខេត្តកំពុងតែរៀបចំកម្មវិធីនេះ ហើយក្រៅពីពិធីបុណ្យបង្គា ខេត្តភាគខាងត្បូងមួយនេះ ក៏នឹងរៀបចំពិធីបង្ហោះបាឡុង និងពិធីបុណ្យធ្វើបង្អែមតាមបែបប្រពៃណីភាគខាងត្បូងថែមទៀតផងដែរ ។

ចំពោះការរៀបចំកម្មវិធីកាលពីឆ្នាំមុន បានទាក់ទាញភ្ញៀវទេសចរជាង ១៥៩,០០០ នាក់ ដែលបង្កើតប្រាក់ចំណូលជាង ៤.៦ លានដុល្លារអាមេរិក ក្នុងវិស័យទេសចរណ៍សម្រាប់ខេត្ត ។
គួរឲ្យដឹងថា ខេត្ត Ca Mau គឺជាខេត្តនាំមុខគេក្នុងវិស័យចិញ្ចឹមបង្គាក្នុងទំហំប្រហែល ២៧៦,០០០ ហិកតា ជាមួយនឹងទិន្នផលប្រចាំឆ្នាំជាង ២២០,០០០ តោន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ទីបំផុត ធនាគារក្ស័យធនរបស់ អាមេរិក រកបានម្ចាស់ថ្មីហើយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ