ជីវិតកម្សាន្ដ
រៀមច្បង Anne ថា នាងចង់ស្អាតនិងសិចស៊ីដូច Prang Kannarun ណាស់
រៀមច្បង Anne thongprasom បានព្រលយប្រយោគមួយទៅកាន់តារាសម្ដែង Prang Kannarun ថា នាងចង់បានរូបរាងនិងការស្លៀកពាក់សិចស៊ីបែបនេះបង្ហាញជាសាធារណៈខ្លាំងណាស់។ ព្រោះរាងរៅរបស់ Prang គឺជាក្ដីស្រម៉ៃរបស់នារីគ្រប់ៗគ្នា។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន Anne thongprasom បានបង្ហាញរូបរាងក្នុងឈុតកីឡាពណ៌បៃតងស្អិតជាមួយនឹងខេបសិនថា “ចង់ស្លៀកពាក់សិចស៊ីដូច Lady Prang”។ ត្រឹមសំណេរប៉ុណ្ណេះមហាជនជាច្រើនបានចូលទៅបញ្ចេញមតិបែបចំអន់លេងសើចជាមួយនាងថា មិនមែនតែ Anne ទេដែលចង់បានរាងដូច Prang អ្នកណាៗក៏ចង់បាននិងមានក្ដីស្រម៉ៃមួយនេះដែរ។ តារាស្រីរូបនេះមិនត្រឹមមានសម្រស់ស្អាត តែដងខ្លួននាងស្លៀកឈុតណាក៏សក្តិសមឥតខ្ចោះដែរ។

ត្បិតថាមិនមានរូបរាងដូច Prang ប៉ុន្តែតារាសម្ដែងចាស់វស្សា Anne Thongprasom បច្ចុប្បន្ននេះនាងជាប់ឈ្មោះជាព្រះនាងនៃឧស្សាហកម្មកម្សាន្តរួចទៅហើយ។ បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈអស់ជាច្រើនទសវត្សរ៍ នាងបានបន្សល់ទុកនូវស្នាដៃល្បីៗជាច្រើនទាំងក្នុងនិងក្រៅឆាក។ លើសពីនេះ បើទោះបីជាការងាររវល់យ៉ាងណា ប៉ុន្តែនាងតែងតែថែរក្សារាង ថែរក្សាសុខភាពទាំងការបរិភោគអាហារ ការហាត់ប្រាណ រហូតសម្រស់ Anne អាចប្រជែងក្មេងជំនាន់ក្រោយបានយ៉ាងងាយផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយធ្លាយចចាមអារ៉ាម អតីតមិត្តប្រុស Aum បញ្ជាក់ទំនាក់ទំនងស្នេហាជាមួយ Marie
ចុចអាន៖អ្នកលេងអ៊ីនធឺណិតម្នាក់ ទម្លាយអត្តសញ្ញាណពិតរបស់ James Jirayu ពេលជួបក្រៅឆាកសម្ដែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


