សន្តិសុខសង្គម
គណៈបញ្ជាការស្រុកថ្មគោល ចុះប្រតិបត្តិការលើកទី១ ប្រមូលជនប្រើថ្នាំញៀន ជនសតិមិនល្អ
លោក សេង លុច អធិការស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា នេះជាលើកទី១ ហើយដែលគណៈបញ្ជាការ ស្រុកថ្មគោល ចុះប្រតិបត្តិការប្រមូលជនអនាថាជិត ៣០នាក់ តាមមូលដ្ឋានដើម្បីបន្ធូរបន្ថយការតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលក្រុមជនជនញៀនថ្នាំ និងជនសតិមិនល្អទាំងនេះតែងដើរអុកឡុងស្ទើររាល់ថ្ងៃ។

លោក សេង លុច បញ្ជាក់ថា ការប្រមូលក្រុមនេះគឺបញ្ជូនទៅមណ្ឌលកែប្រែ ហើយសមត្ថកិច្ចនឹងសុំស្នើគោលការណ៍ថ្នាក់លើជាថ្មីទៀត ប្រសិនបើមានជនអនាថា និងជនសរសៃប្រសាទ ឬសតិមិនគ្រប់នៅតាមមូលដ្ឋាន។

លោក សេង លុច បានឱ្យដឹងបន្តថា ជនអនាថា ដែលកម្លាំងគណៈបញ្ជាការកងឯកភាពស្រុកចុះប្រមូលបាននេះគឺប្រមូលពីតាមបណ្ដាមូលដ្ឋាននានា និងនៅក្នុងទីប្រជុំជនស្រុកថ្មគោល។ ពួកគេជាជនអនាថា ជនប្រើញៀនថ្នាំ និងជនមានសតិមិនប្រក្រតី សរុបចំនួន ២៧នាក់។

លោក សេង លុច លើកឡើងថា ក្រុមនេះតែងតែបង្កការអុកឡុកតាមមូលដ្ឋាន និងតាមទីប្រជុំជនដែលយើងពិបាកក្នងការគ្រប់គ្រង ធ្វើឱ្យពលរដ្ឋក្នុងមូលដ្ឋានព្រួយបារម្ភ ទើបអាជ្ញាធរស្រុកបានសម្រេចស្នើសុំគោលការណ៍ថ្នាក់លើ ដើម្បីប្រមូលពួកគេ ហើយកម្លាំងគណៈបញ្ជាការកងឯកភាពស្រុកថ្មគោល បាននាំយកទៅដាក់នៅមណ្ឌលកែប្រែ “ពិភពនៃក្តីសង្ឃឹម” ចំនួន ២៣នាក់ ចំណែក៤នាក់ទៀត ដែលមានរោគសសៃប្រសាទ បាននាំយកទៅប្រគល់ជូន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសប្បទាខេត្ត កាលពីថ្ងៃម្សិលមិញ ថ្ងៃទី៣១ ខែមីនា៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


