ព័ត៌មានអន្ដរជាតិ
លោក វ៉ាង យី ព្រមាន ជប៉ុន កុំឲ្យធ្វើតាមគោលនយោបាយរបស់ អាមេរិក ចំពោះ ចិន
មន្ត្រីការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) បានព្រមានប្រទេសជប៉ុនកុំឲ្យធ្វើតាមគោលនយោបាយរបស់សហរដ្ឋអាមេរិកលើទីក្រុងប៉េកាំង ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) នៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ, លោក វ៉ាង យី បាននិយាយថា ជាទូទៅ ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជប៉ុន មានស្ថេរភាព ប៉ុន្តែមានសំឡេងរំខាន និងការអុកឡុកផ្សេងៗរបស់ប្រទេសខាងក្រៅពីមួយពេលទៅមួយពេល ។
លោកបានបន្តថា កម្លាំងខ្លះនៅប្រទេសជប៉ុនកំពុងធ្វើតាមគោលនយោបាយខុសរបស់អាមេរិក ហើយសហការជាមួយអាមេរិកដើម្បីបង្កាច់បង្ខូចចិន លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល ជាពិសេសនៅតៃវ៉ាន់តែម្ដង ។

ដោយកត់សម្គាល់ ឆ្នាំនេះជាខួបលើកទី ៤៥ នៃសន្ធិសញ្ញាសន្តិភាព និងមិត្តភាពជប៉ុន-ចិន, លោក វ៉ាង យី ក៏បាននិយាយផងដែរថា ប្រទេសចិនរក្សានូវគោលនយោបាយស្ថិរភាព និងជាប់លាប់ចំពោះប្រទេសជប៉ុន ហើយបានអំពាវនាវឲ្យជប៉ុនកសាងទំនាក់ទំនងទ្វេភាគីដែលឆ្លើយតបនឹងយុគសម័យថ្មីផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រទេសចិនកំពុងព្រមានជប៉ុនកុំឲ្យបង្កើនការចូលរួមរបស់ខ្លួននៅកោះតៃវ៉ាន់ ប៉ុន្តែក៏កំពុងព្យាយាមទាក់ទាញជប៉ុនឲ្យមកខាងខ្លួន ដោយបង្ហាញពីឆន្ទៈក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ចេញគោលនយោបាយថ្មី បង្កើតសម្ព័ន្ធប្រឆាំងលោកខាងលិច និងពង្រឹងទំនាក់ទំនងជាមួយ ចិន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន