កីឡា
ស៊ីហ្គេម៖ E-Sports ៥វិញ្ញាសាប្រកួតនៅណាហ្គាវើលដ៍ និង៤វិញ្ញាសានៅផ្សារអូឡាំព្យា
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានប្រកាសឲ្យដឹងពីទីកន្លែងប្រកួតកីឡាអេឡិចត្រូនិកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ មានពីរកន្លែងផ្សេងគ្នាក្នុងរាជធានីភ្នំពេញគឺ Nagaworld 2 និង Olympia Mall។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានសម្រេចដាក់កីឡា E-Sports មាន៦ប្រភេទ ដែលមានវិញ្ញាសាចំនួន៩(មេដាយមាស៩)។

ប្រភេទកីឡាទាំង៦ ឬស្មើនឹង៩វិញ្ញាសាត្រូវបានដាក់ឲ្យប្រកួតនៅពីរកន្លែងខុសគ្នាដូចខាងក្រោម៖
ប្រកួតនៅណាហ្គាវើលដ៍
- AK2 វិញ្ញាសាក្រុមបុរស
- AK2 វិញ្ញាសាឯកត្តជន
- Mobile Legends: Bang Bang វិញ្ញាសាបុរស
- Mobile Legends: Bang Bang វិញ្ញាសាក្រុមនារី
- Cross Fire វិញ្ញាសាក្រុម
ប្រកួតនៅផ្សារទំនើបអូឡាំព្យា
- PUBG (Mobile) វិញ្ញាសាក្រុម
- PUBG (Mobile) វិញ្ញាសាឯកត្តជន
- League of Legends: Wild Rift (Mobile) វិញ្ញាសាក្រុម
- Valorant (PC) វិញ្ញាសាក្រុម
កីឡាអេឡិចត្រូនិកស្ថិតក្នុងចំណោមកីឡា១៦ប្រភេទដែលនឹងត្រូវផ្សាយផ្ទាល់ និងបន្តផ្ទាល់តាមរយៈទូរទស្សន៍ក្នុងស្រុក និងទៅកាន់ប្រទេសផ្សេងៗទៀតសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងបើកជាផ្លូវការនៅថ្ងៃទី៥ និងបិទបញ្ចប់ថ្ងៃទី១៧ ខែឧសភា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


