Connect with us

ព័ត៌មានជាតិ

ក្រុម​បុរស Pro Esports និង​នារី Galaxy Phoenix តំណាង​កម្ពុជា ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​បារាំង

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ពិភព​លោក (Esports World Cup) ឆ្នាំ ២០២៦ គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​៦ ខែកក្កដា​ ដល់ ថ្ងៃ​ទី​២៣ ខែ​សីហា នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង ដោយ​មាន​ចំនួន ២៥ វិញ្ញាសា និង​មាន​ប្រាក់​រង្វាន់​សរុប ៧៥​លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយ​ដាច់​ដោយ​ឡែក​តែ កីឡា​អេឡិចត្រូនិក​វិញ្ញាសា​ទូរសព្ទ​ដៃ Mobile Legends Bang Bang ផ្នែក​បុរស និង​នារី មាន​ប្រាក់​រង្វាន់​ខុស​គ្នា។ សម្រាប់​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៅ​ប្រទេស​បារាំង ត្រូវ​ជ្រើស​រើស​ក្រុម​ចំនួន ១៦ សម្រាប់​បុរស និង​ក្រុមចំនួន ១៦ សម្រាប់​នារី មក​ពី​ទូទាំង​ពិភព​លោក​។

ចំពោះ​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ជើង​ឯក​ផ្នែក​បុរស​គឺ​ចំនួន ១ លាន​ដុល្លារ​អាមេរិក លេខ ២ ទទួល​បាន ៥០ ម៉ឺន​ដុល្លារ​អាមេរិក លេខ​៣ ទទួល​បាន ២៥​ម៉ឺន​ដុល្លារ​អាមេរិក និង​លេខ ៤ ទទួល​បាន ១៥ ម៉ឺន​ដុល្លារ​អាមេរិក។ ក្រុម​ផ្សេង​ៗ​ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដែរ ក្នុង​នោះ​សូម្បី​តែ​ក្រុម​ដែល​បាន​ចូល​រួម​ប្រកួត ប៉ុន្តែ​មិន​ទទួល​បាន​កៅអី​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​នៅ​ប្រទេស​បារាំង​ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដែរ។

ប្រាក់​រង្វាន់​បុរស និង​នារី

ចំណែក​ប្រាក់​រង្វាន់​សម្រាប់​នារី​វិញ ក្រុម​ជើង​ឯក ទទួល​បាន ១៥ ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​២ ទទួល​បាន ៩ ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ៣ ទទួល​បាន ៥ ម៉ឺន​ដុល្លារ​អាមេរិក និង​ក្រុម​លេខ​៤ ទទួល​បាន ៣ ម៉ឺន​ដុល្លារ​អាមេរិក។ ក្រុម​ពី​លេខ ៥ ដល់​លេខ ១៦ ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដែរ។

ចំពោះ​កម្ពុជា​ ​មាន​ក្រុម​ទាំង​បុរស និង​នារី​បាន​កក់​កៅអី​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​នៅ​ប្រទេស​បារាំង​រួច​រាល់​ហើយ។ ក្រុមនារី Galaxy Phoenix ​ជា​ជើង​ឯក​លីគ​នារីកម្ពុជា Queen Legends រដូវ​កាល​ទី​៣​ និង​ក្រុមបុរស​ Pro Esports ​ជា​ជើង​ឯក​លីគ​បុរស​កម្ពុជា MPL Cambodia រដូវ​កាល​ទី​១០ នឹង​តំណាង​ឲ្យ​ក្រុម​កម្ពុជា​ចូល​រួម​នប្រកួត​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ពិភព​លោក៕

ក្រុមបុរស Pro Esports របស់​កម្ពុជា
ក្រុម​នារី Galaxy Phoenix របស់​កម្ពុជា

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម