កីឡា
លោក ជា ច័ន្ទបរិបូរណ៍ ផ្តោតលើកត្តាសំខាន់ ៤ ក្រោយក្លាយជាប្រធាន EFC អាណត្តិថ្មី
លោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតសម្រេចឲ្យក្លាយជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) អាណត្តិទី៤ ឆ្នាំ ២០២៦-២០៣០ បន្ទាប់ពីដឹកនាំអាណត្តិទី៣ ឆ្នាំ ២០២២-២០២៦ ប្រកបដោយជោគជ័យ។

លោក លន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងពី សមិទ្ធផលសំខាន់ៗ អាណត្តិទី៣កន្លងមកថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ទទួលបានសមិទ្ធផលជាច្រើនសម្របតាមផែនការគ្រោងទុកក្នុងនោះ ការប្រកួតក្នុងប្រទេស ការប្រកួតអន្តរជាតិ ការទទួលបានមេដាយអន្តរជាតិជូនជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍបច្ចេកទេសភាសា និងទំនាក់ទំនងអន្តរជាតិ។ ជាពិសេស នៅពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ក្រុមកីឡាករ កីឡាការិនីអេឡិចត្រូនិកកម្ពុជា បានឈ្នះមេដាយចំនួន ៥ គ្រឿង គឺ មាស ៣ ប្រាក់ ១ និងសំរិទ្ធ ១ ដែលលើសពីផែនការរំពឹងទុក ព្រមទាំងមេដាយមាស ប្រាក់ និងសំរិទ្ធ ជាច្រើនទៀតពីការប្រកួតអន្តរជាតិ។

លោកបានសង្កត់ធ្ងន់ថា បន្ទាប់ពីដំណើរការដោយជោគជ័យស្របតាមគោលការណ៍កីឡាជាតិ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិគ្រប់គ្រប់កម្រិត សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាទទួលបានការគាំទ្រ និងលើកទឹកចិត្តកាន់តែខ្លាំងឡើងតាមរយៈកញ្ចប់ថវិកាពីក្រសួងអប់រំ យុវជន និងកីឡាដើម្បីបន្តអភិវឌ្ឍបន្តទៀត។
ជាមួយគ្នានេះ លោក ជា ច័ន្ទបរិបូរណ៍ ដែលបានក្លាយជាប្រធានអាណត្តិថ្មីបានសម្រេចឲ្យគណៈកម្មការប្រតិបត្តិបន្តអនុវត្តផែនការថ្មីៗបន្ថែមទៀត។ ថ្លែងទៅកាន់អង្គមហាសន្និបាត លោកប្រធានបានសង្កត់ធ្ងន់លើកត្តាសំខាន់ ៤ ដើម្បីរួមចំណែកជួយសង្គម។ ទី១ សហព័ន្ធ កីឡាករ កីឡាការិនី និងដៃគូពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាផ្សព្វផ្សាយពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និងធ្វើឲ្យកីឡាអេឡិចត្រូនិកស្អាតស្អំដោយគ្មានពាក់ព័ន្ធនឹងគ្រឿងញៀន។

លោកបានបន្តថា ៖«ទី២ យើងរួមគ្នាអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍ និងទី៣ យើងត្រូវរួមគ្នាលើកកម្ពស់ និងស្អាតបរិស្ថាន។ ទី៤ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ត្រូវរៀបចំឲ្យភាសាបច្ចេកទេសត្រឹមត្រូវ ជាពិសេសបង្កើតឲ្យមានសន្ទានុក្រមសម្រាប់កីឡាអេឡិចត្រូនិក»។
សូមបញ្ជាក់ថា គណៈកម្មការប្រតិបត្តិអាណត្តិថ្មីនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា គឺមានលោក ជា ច័ន្ទបរិបូរណ៍ ជាប្រធាន លោក ជី សិលា ជាអនុប្រធាន លោក លន់ សាមឌី ជាអគ្គលេខាធិការ និងមានអគ្គលេខាធិការរង ២ រូប ព្រមទាំងអគ្គហិរញ្ញិក ១ រូប និងសមាជិក ៣ រូប៕

អត្ថបទ៖ វិរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


