កីឡា
ការប្រកួតលីគអាជីព MPL Cambodia រដូវកាលទី១០ ឈានដល់វគ្គកាន់តែរំជើបរំជួលថ្ងៃនេះ
ការប្រកួតកីឡាអេឡិចត្រូនិកលីគអាជីព MPL Cambodia រដូវកាលទី១០ លើវិញ្ញាសា Mobile Legends Bang Bang បុរស បានឈានដល់វគ្គខ្វែង វេលាម៉ោង ២ រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ នេះហើយ បន្ទាប់ពីបានបញ្ចប់វគ្គវិលជុំសន្សំពិន្ទុដែលបានដំណើរការ ៥ សប្តាហ៍។

ក្រោយចប់វគ្គវិលជុំសន្សំពិន្ទុ ក្រុមខ្លាំង ៦ ទទួលបានកៅអីឡើងទៅវគ្គបន្ត ខណៈមាន ៤ ក្រុមត្រូវបានជ្រុះចេញ។ ក្រុម ៤ ដែលបានធ្លាក់ចេញនោះគឺ ក្រុម See You Soon, ក្រុម Duck Rice Esports, ក្រុម Evil Eye Esports និងក្រុមនារី Queen Phoenix។
ក្រុមខ្លាំងទាំង ៦ ដែលមានភារកិច្ចបន្តដើម្បីប្រជែងជើងឯកមានក្រុម Pro Esports, CFU Gaming, Vigor Apex, Galaxy Legends, Team Flash Kh និង ក្រុម Valhalla។ ក្រុមដែលធ្វើបានល្អជាងគេនៅវគ្គវិលជុំសន្សំពិន្ទុគឺ Pro Esports ដែលមិនស្គាល់បរាជ័យសោះគឺឈ្នះទាំង ៩ ប្រកួត រក ៩ ពិន្ទុ ឈរលើកំពូលតារាង ខណៈក្រុមការពារតំណែងជើងឯកឆ្នាំចាស់ CFU Gaming រកបាន ៧ ពិន្ទុ ឈរនៅលេខ ២ បន្ទាប់ពីឈ្នះ ៧ និងចាញ់ ២។

រូបមន្តនៃការប្រកួតវគ្គបន្ត គឺ ក្រុម Pro Esports និង CFU Gaming ឈរចាំនៅវគ្គខ្វែង ៤ ក្រុមចុងក្រោយ (Playoffs) ខណៈ ៤ ក្រុមទៀតត្រូវប្រកួតជម្រុះវគ្គខ្វែង (Play-ins) ដើម្បីជ្រើសរើស ២ ក្រុមឡើងទៅកាន់វគ្គខ្វែង ៤ ក្រុមចុងក្រោយ។ ក្រុម ២ ត្រូវធ្លាក់ចេញនៅវគ្គ Play-ins។
សម្រាប់ការប្រកួតវគ្គខ្វែង Playoffs គឺក្រុមឈ្នះចំនួន ២ ត្រូវឡើងទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមចាញ់ ២ ក៏មិនទាន់អស់ឱកាសដែរ ត្រូវប្រកួតបន្តនៅ Lower Braket។
ការប្រកួតជម្រុះវគ្គ Play-ins នៅថ្ងៃទី១៣ ខែឧសភានេះ គឺជាជាការជួបគ្នារវាងក្រុម Vigor Apex និង Valhalla ខណៈក្រុម Galaxy Legends ប៉ះក្រុម Team Flash Kh។
វគ្គខ្វែង Play-ins ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦
- ក្រុម Vigor Apex vs ក្រុម Valhalla
- ក្រុម Galaxy Legends vs ក្រុម Team Flash Kh
វគ្គខ្វែង Play-offs ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៦
- ក្រុម Pro Esports vs ក្រុម Vigor Apex ឬ ក្រុម Valhalla
- ក្រុម CFU Gaming vs ក្រុម Galaxy Legends ឬ ក្រុម Team Flash Kh

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


