ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ជប៉ុន ឲ្យរឹតបន្តឹងសន្តិសុខខ្លាំងជាងនេះ ព្រោះប្រទេសនឹងរៀបចំព្រឹត្តិការណ៍ធំ ២
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានអំពាវនាវឲ្យប៉ូលិសធ្វើអ្វីគ្រប់យ៉ាងតាមដែលពួកគេអាចធ្វើបាន ដើម្បីធានាសុខសុវត្ថិភាពក្នុងយុទ្ធនាការបោះឆ្នោត និងកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នាខែក្រោយនេះ ។
លោក Kishida បានធ្វើការអំពាវនាវបែបនេះកាលពីថ្ងៃអាទិត្យ ពោលមួយថ្ងៃ បន្ទាប់ពីហេតុការណ៍គប់គ្រាប់បែកផ្សែងចូលទីតាំងដែលលោកនាយករដ្ឋមន្ត្រីរូបនេះ ហៀបនឹងថ្លែងសុន្ទរកថានៅក្នុងទីក្រុង Wakayama កាលពីថ្ងៃសៅរ៍កន្លងទៅ ។
លោក Kishida បានចុះទៅទីក្រុង Wakayama ភាគខាងលិច ដើម្បីផ្តល់ការគាំទ្រដល់បេក្ខជនបោះឆ្នោតសភាជាន់ទាបនៅទីនោះ ។ ភ្លាមៗនៅក្នុងហេតុការណ៍នោះ លោកនាយករដ្ឋមន្ត្រីត្រូវបានគេជម្លៀសចេញដោយមិនមានគ្រោះថ្នាក់ឡើយ ប៉ុន្តែប៉ូលិសម្នាក់រងរបួសស្រាល ។
ក្រោយលោក Kishida បាននិយាយថា លោកនឹងមិនអាចអត់ឱនចំពោះអំពើហិង្សាណាមួយ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនោះទេ ព្រោះវាគំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់យើង ។
លោកបញ្ជាក់ថា វាសំខាន់ណាស់ក្នុងការអនុញ្ញាតឲ្យមានការបោះឆ្នោតកើតឡើងតាមការគ្រោងទុក ហើយលោកចង់ឲ្យប៉ូលិសធ្វើឲ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការរារាំងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គ្រប់គណបក្សទាំងអស់ ។
គួរបញ្ជាក់ថា ពលរដ្ឋនៅទូទាំងប្រទេសជប៉ុននឹងទៅការិយាល័យបោះឆ្នោតនៅថ្ងៃទី ២៣ ខែមេសានេះ ដើម្បីធ្វើការបោះឆ្នោតក្នុងតំបន់ជុំទី ២ និងការបោះឆ្នោតសភារយៈពេល ៥ អាណត្តិ ជាពិសេសជប៉ុននឹងមានតួនាទីមួយទៀតគឺ រៀបចំកិច្ចប្រជុំកំពូល G7 សម្រាប់ខែក្រោយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រឹបអូសវត្ថុតាងមួយចំនួនពីផ្ទះជនសង្ស័យបំផ្ទុះគ្រាប់បែក នៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រី ជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


