ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ ៖ ការរៀបចំឲ្យមានមន្រ្តីកសិកម្មឃុំល្អ នឹងជួយលើកស្ទួយជីវភាពកសិករ
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ការរៀបចំឲ្យមានមន្រ្តីកសិកម្មឃុំល្អ នឹងជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករ និងសេដ្ឋកិច្ចជាតិទាំងមូល។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣នេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានឲ្យដឹងថា លោក និងលោក ឡឹក សុធារ បានចូលរួមការងារជាមន្រ្តីរាជរដ្ឋាភិបាលជាង ៤ខែហើយ បន្ទាប់ចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោកថា ក្នុងរយៈពេលជាង ៤ខែមកនេះ លោក និងសហការី បានផ្តោតលើការដឹកនាំការកសាងប្រព័ន្ធពូជស្រូវ និងខ្សែច្រវាក់តម្លៃស្រូវអង្ករ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករ និងជីវភាពរបស់ប្រជាកសិករ ហើយនិងការរៀបចំឲ្យមានឃុំគំរូ ដែលគ្រប់ឃុំមានមន្រ្តីកសិកម្មធ្វើការបម្រើកសិករ ដោយចាប់ផ្ដើមពី ១០ឃុំ នៅស្រុកជើងព្រៃ។
លោកលើកឡើងថា «យើងជឿជាក់ថា ការរៀបចំឲ្យមានមន្រ្តីកសិកម្មឃុំល្អធ្វើការបម្រើកសិករគ្រប់ភូមិឃុំ នឹងជួយលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង និរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិទាំងមូល»។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣កន្លងទៅនេះ បានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំឲ្យបានម៉ត់ចត់នូវផែនការជ្រើសរើស និងចាត់បញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសឲ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «នេះគឺជាគោលនយោបាយ ដែលគណបក្សប្រជាជន បានអនុវត្តសម្រាប់ទ្រទ្រង់បច្ចេកទេសកសិកម្ម ជូនប្រជាជននៅតាមជនបទ សម្រាប់អាណត្តិថ្មី ក្រោយទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតនាពេលខាងមុខ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកបច្ចេកទេសកសិកម្ម នឹងក្លាយទៅជាជនបង្គោលនៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា ជូនប្រជាកសិករ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


