សេដ្ឋកិច្ច
ការនាំចេញគ្រឿងសមុទ្ររបស់ វៀតណាម ទៅកាន់ទីផ្សារក្រៅប្រទេស ធ្លាក់ចុះ ៥០ ភាគរយ
យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឲ្យដឹងថា ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់ទីផ្សារសំខាន់ៗបានធ្លាក់ចុះពី ១៧ ទៅ ៥០ ភាគរយនៅឆ្នាំនេះ ។

ក្នុងនោះការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះជាង ៥០ ភាគរយមកត្រឹម ២៨៤ លានដុល្លារអាមេរិក ចំណែកការនាំចេញទៅអូស្ត្រាលីបានធ្លាក់ចុះ ៣០ ភាគរយមកនៅត្រឹម ៦៥ លានដុល្លារ ។
ចំពោះទីផ្សារចិន ទោះបីជាប្រទេសបានបើកដំណើរការឡើងវិញក៏ដោយ តែការនាំចេញទៅកាន់ទីផ្សារនេះ មានតម្លៃត្រឹមតែ ២៧៩ លានដុល្លារប៉ុណ្ណោះ ពោលគឺតិចជាងឆ្នាំមុន ២៣ ភាគរយ ខណៈជប៉ុន កូរ៉េខាងត្បូង និងថៃ បាននាំចូលតិចជាងឆ្នាំមុនពី ៧ ទៅ ១៧ ភាគរយ ។ ទន្ទឹមនេះ ការនាំចេញសរុបនៅក្នុងត្រីមាសទី ១ បានធ្លាក់ចុះ ២៨ ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម ១.៨ ពាន់លានដុល្លារ ។

ដោយឡែក ចំពោះមុខទំនិញសំខាន់ៗដូចជា ត្រីងៀត បង្គា និងត្រីធូណា បានធ្លាក់ចុះពី ៣០-៣៧ ភាគរយ ខណៈពេលដែលការនាំចេញក្តាម និងផលិតផលផ្សេងទៀតបានធ្លាក់ចុះ ២-៤២ភាគរយ។
បើយោងតាមសមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម (VASEP) បានឲ្យដឹងថា ឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងបញ្ហាយ៉ាងខ្លាំង ដោយសារអតិផរណាពិភពលោកបានប៉ះពាល់ដល់តម្រូវការ ហើយទិន្នផលធ្លាក់ចុះព្រោះតែអ្នកនេសាទ និងអាជីវកម្មវារីវប្បកម្មខ្វះដើមទុន ។

VASEP រំពឹងថា ការនាំចេញអាហារសមុទ្រនឹងងើបឡើងវិញក្នុងត្រីមាសទី ៣ ប៉ុន្តែក៏លុះត្រាតែមានគោលនយោបាយគាំទ្រដើម្បីកាត់បន្ថយពន្ធ រំកិលប្រាក់កម្ចី និងឧបត្ថម្ភការប្រាក់កម្ចីជាដើម ។
ដើម្បីជួយដោះស្រាយបញ្ហានេះ រដ្ឋាភិបាលវៀតណាម បានពន្យារពេលការបង់ពន្ធអាករលើតម្លៃបន្ថែម ពន្ធលើប្រាក់ចំណូលសាជីវកម្ម ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងការជួលដី ដើម្បីជួយសម្រាលបន្ទុកលើអាជីវកម្ម ។ ចំពោះបញ្ហាពន្ធ វៀតណាម បានកាត់បន្ថយពន្ធលើតម្លៃបន្ថែមមកត្រឹម ៨ ភាគរយប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express
ចុចអាន ៖ វៀតណាម ជាប្រទេស ផ្គត់ផ្គង់កាហ្វេ ធំលំដាប់ទី ២ របស់ពិភពលោក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


