ព័ត៌មានអន្ដរជាតិ
វៀតណាម ជាប្រទេសផ្គត់ផ្គង់កាហ្វេធំលំដាប់ទី ២ របស់ពិភពលោក
កាហ្វេ ជាភេសជ្ជៈដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននៅទូទាំងសកលលោក។ កាហ្វេជួយបំបាត់ការងងុយគេង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយបំបាត់ការនឿយណាយពេលធ្វើការ ។ តើអ្នកដឹងទេថា ក្នុងចំណោមតំបន់អាស៊ាន គឺមានតែប្រទេសមួយប៉ុណ្ណោះដែលផលិតកាហ្វេដ៏ធំបំផុតប្រចាំតំបន់ និងលំដាប់លេខ ២ នៅលើសកលលោក ។

នោះគឺប្រទេសវៀតណាម ។ វៀតណាម គឺជាប្រទេសដែលផលិតកាហ្វេធំជាងគេបំផុតនៅក្នុងតំបន់ ហើយធំលំដាប់លេខ ២ លើពិភពលោកដែលមានផ្ទៃដីដាំដុះរហូតដល់ ៦០ ម៉ឺនហិចតា ។
កាហ្វេ គឺជាដំណាំដ៏សំខាន់មួយនៅក្នុងវិស័យកសិកម្មវៀតណាម ហើយជារៀងរាល់ឆ្នាំ វៀតណាមបានផលិតកាហ្វេជាច្រើនរាប់លានតោន ដោយរួមចំណែក ៤០ ភាគរយនៃទីផ្សារពិភពលោក និងនាំទៅកាន់ជាង ៨០ ប្រទេស ។

ដោយឡែក ចំពោះទីផ្សារដែលធំជាងគេសម្រាប់កាហ្វេវៀតណាម គឺសហគមអឺរ៉ុប បន្ទាប់មកអាមេរិក រុស្ស៊ី ជប៉ុន និងអង់គ្លេស ដោយក្នុងនោះ ការនាំចេញកាហ្វេ Robusta មានរហូតដល់ ៩៧ ភាគរយ ខណៈ Arabica មានចំនួនតិចតួចប៉ុណ្ណោះ ។
គួរឲ្យដឹងថា ការនាំចេញកាហ្វេវៀតណាមបានកើនឡើង ១០.១ ភាគរយក្នុងមួយឆ្នាំ និងមានរហូតដល់ ១.៧២ លានតោនកាលពីឆ្នាំ ២០២២ ដោយស្មើនឹង ៣.៩ ពាន់លានដុល្លារ ៕

អត្ថបទ ៖ នាង រតនៈ
ចុចអាន ៖ មានតែប្រទេសអាស៊ាន ៣ ប៉ុណ្ណោះដែលអាចមើលឃើញព្រឹត្តិការណ៍ “សូរ្យគ្រាសកូនកាត់” ដ៏កម្រថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


