ព័ត៌មានជាតិ
លោក ឃួង ស្រេង «គ្មានប្រទេសណា សង់បង្គន់អនាម័យ១០០ ម៉ែត្រមួយនោះទេ »
អភិបាលរាជធានីឆ្លើយតបនឹងការរិះគន់មិនសមហេតុផល ខណៈកាលពីម្សិលមិញមានការឃាត់ខ្លួនមនុស្ស១៣នាក់បន្ទោរបង់នៅតាមសួនច្បារសាធារណៈ នៅខណ្ឌដូនពេញ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១នេះ បានលើកឡើងថា សាសារាជធានីភ្នំពេញ បានសាងសង់បង្គន់អនាម័យសាធារណៈច្រើនហើយ តែដោយសារតែ ចរិកមារយាទមនុស្សមួយចំនួន ដែលតែងតែបត់ជើងតូច ឬធំនៅតាមទីសាធារណៈលើសួនច្បារ ឬដើមឈើ ពាសវាលពាសកាលមិនត្រឹមត្រូវ ខណៈនៅបរទេស ក៏គ្មានប្រទេសណាសង់បង្គន់ ១០០ម៉ែត្រមួយដែរ។

លោកបានមើលឃើញ គេចូលបញ្ចេញមតិ (ខមមិន) ច្រើននៅក្នុងហ្វេសប៊ុកផេកកាលពីថ្ងៃទី១៩ ខែមករា ដោយខ្លះហាក់រិះគន់មិនអាចទទួលយកបាន តែមានអ្នកគាំទ្រយ៉ាងលើសលប់ យើងមិនខ្វល់ចំពោះអ្នករិះគន់ប៉ុន្មាននាក់នោះទេ ។
លោកអភិបាលរាជធានីបានមានប្រសាសន៍ថា «គ្មានប្រទេសណាធ្វើបង្គន់ ១០០ ម៉ែត្រមួយនោះទេ អត់មានទេ អស់លោក ។ គេមានផែនការច្បាស់ណាស់ ចេញពីផ្ទះត្រូវបត់ជើងដៃតែម្តង ទាំងអាតូច អាធំ ឲ្យហើយតែម្តង… នេះជាចរិកអ្នកនៅទីក្រុង ។ មិនមែនរបៀប អ៊ីចឹងទេ ហើយ ៤ ឬ ១០ គីឡូ (ម៉ែត្រ) គឺមាន ១ (បង្គន់) ហ្នឹង ហើយមានមួយហ្នឹង គឺនៅក្រោមដីមើលមិនឃើញទៀត ទាល់តែអ្នកស្គាល់ » ។ អ៊ីចឹងឲ្យច្បាស់ផង កុំចេះតែខមមិន មានមាត់ មានអណ្តាតចេះតែរលាស់» ។


លោកបានបន្តថា បញ្ហានេះ មានមន្ត្រីរបស់យើងចូលខមមិនតប បញ្ជាក់អំពីបញ្ហានេះដល់អ្នករិះគន់មួយចំនួន ហើយបានផ្តាំផ្ញើថា តិចគេទៅនោមលិចផ្ទះអ្នកឯងទៅ។
លោកបានបន្តថា រឿងបង្គន់សាធារណៈនេះយើងមានច្រើនហើយ បង្គន់យើងមានគ្រប់កន្លែងឲ្យគាត់បទជើង តែគាត់អត់ព្រមចូល។អាជ្ញាធរក៏មានការយោគយល់ខ្លះដែរ បើសិនជាបងប្អូនខ្លះនៅជាងក្រុង ដូចជានៅខណ្ឌ ព្រែកព្នៅ ឬស្សីកែវ ដែលមានកំពតព្រៃអី គឺអាចបត់ជើងតូចអីនោះ គឺអនុគ្រោះដែរ «ប៉ុន្តែនេះនៅ (ខណ្ឌដូនពេញ ចំការមន បឹងកេងកង ៧មករា អី ទទួលយកម្តេចកើត ទទួលយកមិនបានទេ» ។
លោកបានបន្តទៀតថា «នេះជាសារជាតិមួយ គឺថាអត់មាយាទ» សម្រាប់អ្នកដែលតែងតែបត់ដៃជើង នៅតាមទីសួនច្បារសាធារណៈ ។
កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ម្សិលម៉ិញរដ្ឋបាលខណ្ឌដូនពេញបានឃាត់ខ្លួនអ្នកមកបន្ទោរបង់នៅតាមសួនច្បារសាធារណៈ តាមគល់ឈើ និងនៅទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន១៣នាក់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករអោយមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ យកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញ ៕
ស្រីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


