សុខភាព
កុំប្រហែសសុខភាព! សូម្បីចុចទឹកបង្គន់មិនបិទគម្រប ក៏អាចឆ្លងកូវីដបានរហ័សដែរ
អ្នកវិទ្យាសាស្ត្របានសិក្សាពីគំរូ នៃទឹកហូរនិងចរន្តខ្យល់នៅក្នុងបន្ទប់ទឹក ហើយបានរកឃើញថា ចានបង្គន់ដែលមានលំហូរទឹកហូរចេញ អាចបង្កជាមេរោគកូវីដរីករាលដាលដល់មនុស្ស ដែលស្ថិតក្នុងរយៈចម្ងាយជិតៗគ្នា។

ទោះបីជាកូវីដ ត្រូវបានគេរកឃើញនៅក្នុងលាមករបស់អ្នកជំងឺផ្ទុកវីរុសក៏ដោយ ។ ប៉ុន្តែគេមិនទាន់ដឹងថា តើមានមេរោគគ្រប់គ្រាន់នៅក្នុងលាមក អាចចម្លងជំងឺមកកាន់អ្នកផ្សេងឬយ៉ាងណា។
ទោះយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវនិយាយថា លទ្ធភាពនៃការបញ្ជូនតាមវិធីនេះ អាចនឹងកើតមាន។ សំខាន់បំផុតអ្នកស្រាវជ្រាវណែនាំឲ្យបិទគម្របបង្គន់ មុនពេលចុចទឹក។
លោក Ji Xiang Wang អ្នកស្រាវជ្រាវម្នាក់ ដែលសិក្សាអំពីវត្ថុរាវនៅសាកលវិទ្យាល័យ យ៉ាំងចូវ ប្រទេសចិននិងជាសហអ្នកនិពន្ធរបាយការណ៍បាននិយាយថា ទឹកហូរនឹងច្របាច់ចំហាយខ្យល់ ដែលមានផ្ទុកវីរុសកខ្វក់ចេញពីចានបង្គន់។ ដូច្នេះអ្នកប្រើប្រាស់បង្គន់ ត្រូវបិទគម្របបង្គន់ជាមុនសិន មុននឹងយកដៃសង្កត់ទឹក ហើយបន្ទាប់មកត្រូវប្រញាប់លាងដៃឲ្យបានស្អាត ជាមួយសាប៊ូ។

ក្រុមអ្នកជំនាញក៏បាននិយាយផងដែរថា មនុស្សភាគច្រើនផ្ដោតសំខាន់ទៅលើអនាម័យ នៃចំណុចចានបង្គន់ ដោយការជូតសំអាត មុននឹងបន្ទោបង់ និងការប៉ះដៃទុយយោបាញ់ទឹកជាដើម។ ប៉ុន្តែតាមពិត ការបញ្ជូន ទំនាក់ទំនងស្បែកជាមួយចានបង្គន់ បង្កហានិភ័យតូចតាចប៉ុណ្ណោះ ទាក់ទងនឹងសុខភាព បើប្រៀបធៀបនឹងអ្វីដែលកើតឡើង បន្ទាប់ពីចាក់ទឹកបង្គន់។
ដែលទាំងនោះ មានលាមកនិងទឹកនោមអ្នកផ្ទុកកូវីដ បានបក់បោកយ៉ាងខ្លាំងនៅក្នុងបង្គន់ ជាមួយកម្លាំងទឹកបាញ់ ដែលវាអាចមានឱកាសសាយភាយ ចូលទៅក្នុងខ្យល់ ៩១.៤៤សង់ទីម៉ែត្រ ហើយក្លាយជា aerosols (ភាគល្អិតឬដំណក់ទឹករាវតូចៗត្រូវបានផ្អាកនៅក្នុងបរិយាកាស ) នោះវានឹងជាប់គាំងនៅលើផ្ទៃបន្ទប់ទឹកដែលបណ្ដាលឲ្យមានការឆ្លងដល់មនុស្សចូលតាមក្រោយ។
លោក Charles P. Gerba អ្នកជំនាញផ្នែកមីក្រូជីវសាស្រ្ត នៅសាកលវិទ្យាល័យ Arizona បានសិក្សាជំងឺឆ្លងអស់រយៈពេល ៤៥ ឆ្នាំ និងមានប្រសាសន៍ថានិយាយថា អ្វីដែលមិនទាន់ដឹងនៅពេលនេះ គឺថា តើការហូរចូលបង្គន់នៅក្នុងបន្ទប់ទឹកប៉ុន្មាន អាចបណ្តាលឲ្យមេរោគឆ្លងរាលដាល និងត្រូវការចំណាយប៉ុន្មានដើម្បីចាប់បាន។

ប៉ុន្តែសម្រាប់ពេលនេះ យើងសូមណែនាំដល់អ្នកប្រើបង្គន់សាធារណៈ ដូចជា បន្ទប់ទឹកតាមហាងកាហ្វេ ហាងអាហារហូបចុក ឬអូហ្វីសជាដើម ត្រូវជូតសំអាតចានបង្គន់ និងបិទគម្របរាល់ពេលចុចទឹក ជាពិសេសត្រូវចេញពីកន្លែងនោះឲ្យបានលឿនបំផុត និងកុំភ្លេចលាងសំអាតដៃ។
ហើយមិនគួរចំណាយពេលនៅតាមបន្ទប់សាធារណៈឡើយ ជាពិសេសប្រសិនបើវានៅកន្លែងណាមួយ មិនមានប្រព័ន្ធខ្យល់ល្អទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំគិតថាធម្មតា! សូម្បីទឹកកក ក៏អាចជាភ្នាក់ងារចំលងវីរុសកូវីដបានដែរ
ចុចអាន៖ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


