Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា សួរសុខទុក្ខយុវជនស្ម័គ្រចិត្តរងរបួសព្រោះការប្រជ្រៀតទស្សនាបាល់ទាត់

បានផុស

នៅ

នៅរសៀលថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញសួរសុខទុក្ខដល់យុវជនស្ម័គ្រចិត្ត រៀបចំសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រងរបួសក្នុងពេលបំពេញភារកិច្ច ដោយសារទស្សនិកជនដណ្តើមគ្នាប្រជ្រៀតចូលទស្សនាដោយផ្ទាល់ ក្នុងការប្រកួតកីឡាបាល់ទាត់រវាងក្រុមកម្ពុជា និងក្រុមមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា៖ “យុវជនស្ម័គ្រចិត្តដែលរងរបួសនោះ មានម្នាក់មកពីខេត្តសៀមរាប ម្នាក់មកពីខេត្តបាត់ដំបង ម្នាក់មកពីខេត្តពោធិ៍សាត់ និងស្រីម្នាក់ជាអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភពក្រុង។ ខ្ញុំ និងកូនប្រុសបានទៅសួរសុខទុក្ខ និងផ្តល់ថវិកាបន្តិចបន្ទួចសម្រាប់សម្រួលប្រើប្រាស់ទិញចំណីអាហារ ឬប្រើប្រាស់តាមតម្រូវការផ្សេងៗទៀតរបស់អ្នកជំងឺ”។

គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ជាការប្រកួតបាត់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយមានមហាជនជាច្រើនបានប្រជ្រៀតចូលទស្សនាការប្រកួតនេះ។ ចំពោះលទ្ធផលប្រកួត គឺ ក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា បានទាត់បាល់បញ្ចូលទីកម្ពុជា ២ ដល់ ០។

ភ្លាមៗនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសលាលែងពីតំណែង ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមការសន្យា។ ប៉ុន្តែមុននេះបន្តិច តាមរយៈសារជាសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសើរនូវការដឹកនាំសហព័ន្ធកីឡាបាល់ទាត់ក​ម្ពុជា ពីសំណាក់លោកនាយឧត្ដមសេនីយ៍ សៅ សុខា និងបានអំពាវនាវឱ្យលោកបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់ក​ម្ពុជាបន្តទៀត៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ឡាវបដិសេធមិនបានផ្ទុះអាវុធជាមួយកម្ពុជាដូចការផ្សាយរបស់ថៃទេ

ព័ត៌មានជាតិ១ ម៉ោង មុន

​​ថ្នាក់ដឹកនាំ និង​ មេយោធាថៃ​ ប្រឈម​«ឧក្រិដ្ឋកម្មសង្គ្រាម» ​ដោយសារ​​ប្រើ ​​F-16 និង​ Gripen C/D វាយប្រហារ​តំបន់​វប្បធម៌​ និង​ជនស៊ីវិល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្លាយជាម្ចាស់ពានរង្វាន់ត្នោតមាសឬ Thnot d’Or លើក​ទី៦

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកនៅវត្តបាត់ថ្កៅ ២,០៧៩គ្រួសារ ស្រុកចុងកាល់

Sokha Hotels

ព័ត៌មានពេញនិយម