Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា៖ កងកម្លាំងប្រើអាវុធ សម្រាប់តែវាយបកជនជ្រុលនិយមបង្កអសន្តិសុខ

បានផុស

នៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងបញ្ជាក់ថា កងកម្លាំងប្រើអាវុធ សម្រាប់តែទុកវាយបកចំពោះជនឆ្លៀតឱកាស ដែលមានបំណងប៉ុនប៉ងបង្កភាពវឹកវរដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម ពិសេសក្រុមជ្រុលនិយមចង់ធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខ​ លើកឡើងដូច្នេះថា៖ «ខ្ញុំកាន់កាំភ្លើងនេះ គឺមិនទៅបាញ់ប្រជាជនខ្លួនឯងទេ តែខ្ញុំមានភារកិច្ចការពារចោរប្លន់ចោរលួច ហើយពិសេសអ្នកដែលឆ្លៀតឱកាសប្រើអាវុធនេះ ប្រឆាំងនឹងរាជរដ្ឋាភិបាល យើងខ្ញុំនឹងប្រើដល់អាហ្នឹង»។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា នេះមិនមែនជាការគំរាមកំហែងទេ តែជាភារកិច្ចរបស់កងកម្លាំង ដើម្បីការពារអាយុជីវិតប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត តាមឆន្ទៈរបស់រាស្ត្រ។

លោកនាយឧត្តមសេនីយ៍ បន្តទៀតថា «ព្រោះខ្ញុំទាហាន បើទាហានអត់កាន់កាំភ្លើង មិនមែនទាហានទេ​ ដោះខោអាវហ្នឹងចេញ (ឯកសណ្ឋាន) ជាស៊ីវិលបាត់ ហើយអត់សម្លាប់ប្រជាជនទេ តែមានភារកិច្ចការពារប្រជាជន ហើយមុនគេបំផុត គឺការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ»

ក្នុងនាមជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ​ សុខា ក៏បានអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាជនទាំងអស់ ជាពិសេសយុវជន យុវនារី កុំជឿលង់តាមការញុះញង់របស់ក្រុមជ្រុលនិយមនៅក្រៅស្រុកតូចក្ដាប់តូចឱ្យសោះ ត្រូវតែដកខ្លួនចេញពីចលនាខុសច្បាប់នេះជាបន្ទាន់។

ការថ្លែងខាងលើរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការហ្វឹកហ្វឺនរក្សាសណ្តាប់ធ្នាប់របស់កម្លាំងកងអត្តរាគមន៍​នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ១៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម