Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន មិនសុំទោសចំពោះការទម្លាក់គ្រាប់បែកបរមាណូរបស់ អាមេរិក លើ ជប៉ុន ឡើយ

បានផុស

នៅ

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងមិនសុំទោសចំពោះការទម្លាក់គ្រាប់បែកបរមាណូកាលពីឆ្នាំ ១៩៤៥ លើទីក្រុង Hiroshima និង Nagasaki នោះទេ ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថាតើលោក បៃដិន មានបំណងចេញលិខិតសុំទោសចំពោះហេតុការណ៍ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងរបស់ជប៉ុនឬយ៉ាងណានោះ, លោក Sullivan បាននិយាយថា លោកប្រធានាធិបតីអាមេរិកនឹងមិនធ្វើសេចក្តីថ្លែងការណ៍សុំទោសណាមួយនៅឯឧទ្យានអនុស្សាវរីយ៍សន្តិភាព Hiroshima នោះទេ ។

ទន្ទឹមនោះ ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតនៅលើយន្តហោះប្រធានាធិបតីដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7, លោក Sullivan បានចង្អុលបង្ហាញថា លោក បៃដិន រួមជាមួយមេដឹកនាំក្រុមប្រទេស G7 ដទៃទៀត នឹងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និងធ្វើការគោរពដល់ជនរងគ្រោះកាលពីសម័យសង្គ្រាមលោក ប៉ុន្តែចំពោះការសុំទោសណាមួយវិញនោះ លោក បៃដិន យល់ឃើញថា នេះមិនមែនជា “ពេលវេលាទ្វេភាគី” ដើម្បីធ្វើសេចក្ដីថ្លែងការណ៍បែបនេះនោះទេ ។

គួរបញ្ជាក់ថា ឆ្នាំនេះជប៉ុននឹងធ្វើជាប្រធានសម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ហើយកិច្ចប្រជុំកំពូលនៃមេដឹកនាំរបស់ខ្លួននឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ អាមេរិក និងណាតូ កំពុងព្យាយាមបង្វែរតំបន់អាស៊ីកណ្ដាល ទៅជាទីតាំង ឈរជើងដើម្បីគំរាមកំហែង រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

សម្តេចតេជោ ហ៊ុន សែន បានសង់អគារសិក្សាជាង ៤ ៥០០ ខ្នង នៅទូទាំងប្រទេស

ព័ត៌មានជាតិ៨ នាទី មុន

ទំនប់​ស្ទាក់ទឹក​​ស្អាត​ដ៏​ធំមួយ​​​លើ​ភ្នំ​បូកគោ បញ្ចប់​សាងសង់​នៅ​ ២ ខែ​ទៀត ​អាច​ផ្ទុក​ទឹក​បាន ១ លាន​​ម៉ែត្រ​គីប​

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ចិន ចោទ អង់គ្លេស ថា​ទិញ​ក្បាល​មន្ត្រី​រដ្ឋាភិបាល​២​នាក់ ចូល​ធ្វើ​ជា​ចារកម្ម​ក្បត់​ជាតិ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

នាវាកម្សាន្តដែលរៀបចំ Pre-Wedding លើកទី ២ របស់កូនសេដ្ឋី ឥណ្ឌា មានលក្ខណៈពិសេសខ្លាំង

សេដ្ឋកិច្ច១៧ នាទី មុន

OPEC+ បន្ត​កាត់​បន្ថយ​​ទិន្នផល​​ប្រេង ដល់ចុង​​ឆ្នាំ​ ២០២៥​ ខណៈ​តម្រូវ​ការ​ខ្សោយ​

Sokha Hotels

ព័ត៌មានពេញនិយម