Connect with us

ព័ត៌មានជាតិ

សម្តេច​ ស​ ខេង៖ មេដាយសរុប២៨២គ្រឿងដែលកម្ពុជាទទួលបាន មាន១៣២គ្រឿងដណ្តើមបានដោយអត្តពលិកក្រសួងមហាផ្ទៃ

បានផុស

នៅ

ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា​ ក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ បានរួមចំណែកប្រជែងបានមេដាយសរុបចំនួន ១៣២ គ្រឿង ដែលស្មើនឹងជាង ៤៦ភាគរយ នៃមេដាយសរុបដែលកម្ពុជាទទួលបានចំនួន ២៨២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានឲ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងចំណោមមេដាយទាំង១៣២​ ដែលក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃដណ្តើមបានរួមមានមេដាយមាសចំនួន ២៣គ្រឿង មេដាយប្រាក់ចំនួន ៣៤គ្រឿង និងមេដាយសំរឹទ្ធិចំនួន ៦៣គ្រឿង។ នេះជាការរួមចំណែកមួយរបស់ក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ ដែលអាចនាំយកមេដាយបានច្រើនជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣នេះ។

ជាមួយគ្នានោះ លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ «ការចូលរួមចំណែកប្រជែងទទួលបានមេដាយជូនជាតិនេះ គឺជាមោទកភាពយ៉ាងក្រៃលែង»។ លោកបន្តថា អ្វីដែលកាន់តែអស្ចារ្យទៀតនោះក្នុងចំណោមអត្តពលិកជាតិដែលដណ្តើមបានមេដាយនោះ មានអត្តពលិកក្រសួងមហាផ្ទៃចំនួន ៣ រូប បានជាប់ជាអត្តពលិកឆ្នើមដោយដណ្តើមបានមេដាយច្រើនជាងគេ។

អត្តពលិកឆ្នើមទាំងនោះរួមមាន កីឡាការិនី ប៉ាល់ ឆរស្ម៊ី ទទួលបានមេដាយ ០៦គ្រឿង មាស០៤គ្រឿង ប្រាក់០១គ្រឿង សំរឹទ្ធ០១គ្រឿង លើវិញ្ញាសាវ៉ូវីណាម, កីឡាករ គង់ម៉ូណា មិថុរ៉ា ទទួលបានមេដាយ០៣គ្រឿង មាស២គ្រឿង សំរឹទ្ធ០១គ្រឿង លើវិញ្ញាសាជឺជីតស៊ូ និងកីឡាករ លី បូរ៉ាមី ទទួលបានមេដាយមាស ០៣គ្រឿង លើវិញ្ញាសាវ៉ូវីណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២០ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២០ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

វប្បធម៌ ជំនឿ២៣ ម៉ោង មុន

សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ចាស់កុំមាក់ងាយក្មេង ឯក្មេងកុំបោះបង់ចោលចាស់

Sokha Hotels

ព័ត៌មានពេញនិយម