ព័ត៌មានជាតិ
សម្ដេច ស ខេង ប្រកាសថា ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ប្រឆាំងការសម្អាតប្រាក់ ដកកម្ពុជាពីបញ្ជីប្រផេះហើយ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ប្រឆាំងការសម្អាតប្រាក់ (FATF) បានសម្រេចដកកម្ពុជា ចេញពីបញ្ជីប្រផេះ ប្រឆាំងការស្អាតប្រាក់ហើយ។ សម្ដេច ស ខេង ប្រកាសបែបនេះ នៅក្នុងពិធីបើកសន្និបាតក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២៣។ ដោយសម្តេចអះអាងថា ទទួលដំណឹងនេះពីលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលរាយការណ៍ជូនសម្ដេច កាលពីថ្ងៃទី ២១ កុម្ភៈ។ បើតាមសម្តេច ស ខេង ចំពោះការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅវេលាម៉ោង ១០ ថ្ងៃទី ២៣ កុម្ភៈ ស្អែកនេះ។

តាមរយៈដំណឹងដ៏ល្អនេះ សម្តេច ស ខេង បានថ្លែងអបអរសាទរចំពោះការសម្រេចរបស់ FATF និងបានដាក់ចេញទិសដៅការងារគន្លឹះបន្តទៀត ដើម្បីការពារនូវលទ្ធផលល្អនេះឱ្យបានជារៀងរហូត ពោលគឺមិនបណ្ដោយឱ្យកម្ពុជា វិលមកធ្លាក់ក្នុងបញ្ជីប្រផេះលើការងារប្រឆាំងការសម្អាតប្រាក់ជាថ្មីទៀតឡើយ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានក្រើនរម្លឹកដល់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវមានមោទកភាពជ្រុល រហូតបោះបង់ចោលកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងត្រូវខិតខំប្រឹងប្រែងរួមសាមគ្គីគ្នា បន្តការងារនេះបន្ថែមទៀត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


