Connect with us

ព័ត៌មានជាតិ

មន្រ្តីធនាគារជាតិ៖ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារលែងមានតម្លៃ​សម្រាប់ធានាបញ្ចាំកម្ចីធនាគារ

បានផុស

នៅ

លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជាបានហាមប្រាមមិនឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញ​វត្ថុទាំងអស់យកអត្តសញ្ញណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅពីអតិថិជន ដើម្បីផ្ដល់ឥណទាន ព្រោះថា​របស់ទាំងនេះមិនមែនជាវត្ថុមានតម្លៃ សម្រាប់ដាក់ធានាបញ្ចាំនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជូនអ្នកពាក់ពន្ធនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣មិថុនា លោក រ័ត្ន សុវណ្ណនរៈ បានសូមណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរ​មូលដ្ឋាន ឲ្យចូលរួមអប់រំ និងជួយពន្យល់ប្រជាជន អ្នកប្រើប្រាស់ប្រាក់កម្ចីក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានយល់ពី​ផលប្រយោជន៍នៃការប្រើប្រាក់កម្ចី ពោលរាល់ប្រាក់កម្ចីត្រូវប្រើឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។ ជាមួយនេះត្រូវអប់រំប្រជាជនកុំឲ្យលង់ តាមការឃោសនាមិនសមហេតុផល របស់ជនបោកប្រាស់ ឬអ្នកចងការ​ប្រាក់ក្រៅច្បាប់ហើយ ការខ្ចីប្រាក់ត្រូវធ្វើនៅតាមគ្រឹះស្ថានមីក្រូទទួលស្គាល់ដោយច្បាប់ ទើបចាកផុតពីបំណុលវន្ត័ករ និងទទួលបានការរីកចម្រើនសម្រាប់គ្រួសារ។

ពាក់ព័ន្ធនឹងបញ្ហានេះ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផលទ្ធផលការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរទុតិយតា នៅព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃមានប្រសាសន៍ថា នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជា​នឹង​លុបបំបាត់ឲ្យអស់ចំពោះករណី​យកអត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់ខុសគោលដៅ ជាពិសេសការអត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរយកទៅ​បញ្ចាំជាមួយមី​ក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធ ជាដើម។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា « បញ្ហានេះនឹងលែងមានតទៅទៀត បន្ទាប់​ពី​សេចក្តីព្រាងច្បាប់ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនាពេលដ៏​ខ្លីខាងមុខនេះ»។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុ​បាននិងកំពុង មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ឆ្លុះបញ្ចាំងពីកំណើនបរិយាបន្នហិរញ្ញវត្ថុរួមមាន សមតុល្យឥណទាន ក៏ដូចជាការដាក់ប្រាក់បញ្ញើរបានកើនឡើជាបន្តបន្ទាប់ ព្រមទាំងមានភាពកាន់តែប្រសើរឡើង នូវចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ចំណោមប្រជាពលរដ្ឋកម្ពុជាថែមទៀតផង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម