ព័ត៌មានជាតិ
លោក ជា ចាន់តូ ៖ ទិវាជាតិនៃការចងចាំ ២០ ឧសភាជាថ្ងៃរំលឹកនៃការចងចាំទង្វើដ៏ឃោរឃៅបំផុតនៃរបបខ្មែរក្រហម
លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំបានមានប្រសាសន៍ថា “ទិវាជាតិនៃការចងចាំ” ២០ ឧសភាជាថ្ងៃនៃការចងចាំ នូវទង្វើដ៏យង់ឃ្នងនៃរបបកម្ពុជា ប្រជាធិបតេយ្យ ដែលជារបបប្រល័យពូជសាសន៍កាប់សម្លាប់មកលើប្រជាពលរដ្ឋខ្មែរយ៉ាងសាហាវព្រៃផ្សៃនិងជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបមានការចងកំហឹងទៅនឹងរបបខ្មែរក្រហមផងដែរ។
ថ្លែងក្នុង“ទិវាជាតិនៃការចងចាំ”២០ឧសភានៅវត្តក្ដីដូងស្ថិតក្នុងឃុំក្ដីដូងស្រុកកំពង់ស្វាយខេត្តកំពង់ធំនានៅព្រឹកថ្ងៃទី២០ឧសភានេះ លោកជា ចាន់តូបានបន្តថា « ថ្ងៃនេះយើងជួបជុំគ្នាដើម្បីបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃ ឧទ្ទិសកុសលជូនដល់បងប្អូនជនរួមជាតិ ដែលបានរងគ្រោះបាត់បង់ជីវិតដោយអំពើប្រល័យពូជសាសន៍ និងរំលឹកឡើងវិញ នូវទុក្ខលំបាកវេទនា របស់មាតុភូមិជាទីស្នេហារបស់យើង ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជាមួយនេះដែរ ក៏ដើម្បីឧទ្ទិសមនុញ្ញផលដែលកើតចេញនៅថ្ងៃនេះជូនដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងបងប្អូនជនរួមជាតិ ដែលបានបូជាជីវិត និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក៏ដូចជាបងប្អូនជនរួមជាតិដែលបានរងគ្រោះបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍នោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតផងដែរ»។
នៅក្នុងពិធីនោះដែរ លោកជា ចាន់តូ ក៏បានអំពាវនាវឲ្យប្រជាជនយើងឲ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នាផងដែរ។
យ៉ាងណាក៏ដោយលោក ជា ចាន់តូបានរំលឹកថា មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន មួយគត់ដែលធានានូវសុខសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម នឹងធ្វើឲ្យប្រជាជនយើងរស់បានសុខដុមរមនាហើយក៏គ្មានអ្វីមានតម្លៃលើសសន្តិភាពទេ ព្រោះសន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតមិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍ ប្រទេសលើគ្រប់វិស័យ៕
ដោយ ៖ សំអឿន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ