ព័ត៌មានជាតិ
មន្ត្រីគណបក្សទាំងអស់ត្រូវបន្តស្មារតីសាមគ្គីគ្នាដើម្បីដណ្តើមប្រៀបឈ្នះការបោះឆ្នោតខាងមុខ
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានជម្រុញឲ្យមន្ត្រីគណបក្សទាំងអស់ត្រូវបន្តស្មារតីសាមគ្គី និងខិតខំអនុវត្តនូវបណ្តាភារកិច្ចចំពោះមុខឲ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀដើម្បីពង្រឹងកម្លាំង និងប្រជាប្រិយភាពក្នុងការដណ្តើមប្រៀបឈ្នះរបស់បក្សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះឲ្យទទួលបានលទ្ធផលជោគជ័យ។

នេះជាការបញ្ជាក់របស់លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ និងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចំណាក្រោម និងឃុំប្រឡាយស្ថិតក្នុងស្រុកស្ទោងខេត្តកំពង់ធំ ដែលប្រារព្វព្រមគ្នានៅធ្វើកាលពីថ្ងៃទី៦កក្កដាឆ្នាំ២០២៣។

នៅក្នុងឱកាសនោះដែរ លោក ជា ចាន់តូ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិកសមាជិកាគណបក្សយើងដែលកន្លងមកនេះបានខិតខំប្រឹងប្រែងបំពេញ
ការងារដោយភាពស្មោះត្រង់ជូនគណបក្ស និងប្រជាជន ជាពិសេសក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ដូចនេះអ្វីដែលត្រូវបន្តគឺត្រូវធ្វើអ្វីៗគ្រប់យ៉ាងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍ប្រជាជន សង្គមជាតិនិងគណបក្សប្រជាជនកម្ពុជា។

លោក ជា ចាន់តូ បានសង្កត់ធ្ងន់ថាជោគជ័យនៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះមានតម្លៃធំធេងណាស់នៅក្នុងការថែរក្សាការពារសន្តិភាពនិងការអភិវឌ្ឍជាតិ។ហើយជាមួយនេះដែរសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ក៏ត្រូវបន្តការគាំទ្រឲ្យពេញទំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សសម្រាប់បន្តធ្វើជាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី៧ដើម្បីដឹកនាំប្រទេសឲ្យទទួលបានការអភិវឌ្ឍថ្មីៗបន្ថែមទៀតក្រោមដំបូលសន្តិភាពនិងត្រូវគាំទ្រចំពោះបេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


