ព័ត៌មានអន្ដរជាតិ
ថៃបង្ក្រាបថ្នាំញៀនប្រភេទម៉ាទឹកកក ជាង១តោន នៅខេត្តសុងខ្លា
ថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ជាង១តោន ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវ និងចុះបង្ក្រាបដល់លំនៅឋាន ប៉ុន្តែចៃដន្យមិនមានមុខសញ្ញានៅក្នុងផ្ទះម្នាក់ឡើយ។
យោងតាមការផ្សាយរបស់គេហទំព័រ NEWS បានបញ្ជាក់ថា កិច្ចប្រតិបត្តិការរបស់កម្លាំងពិសេស គឺបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះនៅក្នុងចម្ការស្លាមួយកន្លែង ក្នុងភូមិ៥ ឃុំធំុខាមីន ស្រុកណាមុំ ខេត្តសុងខ្លា ប្រទេសថៃ។

ព័ត៌មានបានបន្តថា ពេលសមត្ថកិច្ចចុះទៅដល់ គឺមិនមានមុខសញ្ញាណាម្នាក់នៅក្នុងផ្ទះនោះឡើយ ទើបសមត្ថកិច្ចចាប់ផ្តើមកិច្ចប្រតិបត្តិការរុករកសារធាតុញៀនដោយការប្រុងប្រយ័ត្ន ទីបំផុតក៏បានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក នៅក្នុងផ្ទះផង និងនៅក្នុងបាតក្រោមរថយន្តផង ដែលគេបានកែច្នៃធ្វើជាកន្លែងលាក់ថ្នាំញៀនសរុបទម្ងន់ ១.២០០ គីឡូក្រាម បើគិតជាទឹកប្រាក់ចំនួន ១៤៤ លានបាត។

សមត្ថកិច្ចជំនាញបានអះអាងថា ថ្នាំញៀនទាំងនេះ គឺមុខសញ្ញាត្រៀមបញ្ជូនចេញទៅប្រទេសម៉ាឡេសុី ហើយបើគិតជាទឹកប្រាក់នៃការលក់ ទិញនៅក្នុងតំបន់នោះ ក្នុង១kg ស្មើនឹងតម្លៃ១២មុឺនបាត ប៉ុន្តែបើគេនាំចេញដល់ប្រទេសម៉ាឡេសុី ក្នុង១kg តម្លៃ ២៤ មុឺនបាត គឺទ្វេគុណ។

បច្ចុប្បន្នសមត្ថកិច្ចថៃបាននាំថ្នាំញៀនទាំងនេះទៅរក្សាទុក ហើយក៏កំពុងធ្វើការស្រាវជ្រាវ ទៅតាមស្លាកលេខរថយន្តដែលចតនៅទីនោះចំនួន៣គ្រឿង ដើម្បីតាមរកមុខសញ្ញាយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


